សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Wednesday, June 26, 2013

ក្រុម​សកម្មប្រយុទ្ធ​សម្លាប់​ទាហាន​៨​នាក់​មុន​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី

 
ទាហាន​ឥណ្ឌា ស្ថិត​ក្នុង​ទី​តាំង​ក្បែ​រ​រថយន្ត​ខូច​ នៅកន្លែង​ត្រូ​វគេ​វាយ​ប្រ​ហារ​។AFP
 ក្រុងស្រ៊ីណាហ្ការៈ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ម៉ាន់ម៉ូហាន់ ស៊ីង​បាន​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៅ​តំបន់​កាស្មៀរ​ឥណ្ឌា​ ដែល​មាន​បញ្ហា​កាល​ពី​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់​ដោយ​អាវុធ​ធុនធ្ងន់​បាន​ សម្លាប់​ទាហាន​៨​នាក់​ក្នុង​ការ​វាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​ ក្នុង​តំបន់​សម្រាប់​រយៈពេល​៥​ឆ្នាំ​មក​នេះ​។
លោក​ស៊ីង​ត្រូវ​បាន​អម​ដំណើរ​ដោយ​លោក សូនីញ៉ា គន្ធី ជា​ប្រធាន​នៃ​គណបក្ស​ខុនក្រេស​កំពុង​កាន់​អំណាច​សម្រាប់​ដំណើរ​ទស្សនកិច្ច​ រយៈពេល​ពីរ​ថ្ងៃ​ដែល​លោក​នឹង​ពិនិត្យ​មើល គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​និង​សម្ពោធ​បណ្តាញ​ផ្លូវដែក​មួយ​ផ្នែក​ដែល​ តភ្ជាប់​តំបន់​ភាគ​ខាង​ជើង និង​តំបន់​កាស្មៀរ​ខាង​ត្បូង។
វា​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ធ្វើ​ទស្សនកិច្ច​តំបន់​នៃ ​ទឹកដី​ភ្នំ​ហិមពាន្ត​បែកបាក់​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ដែល​ធ្លាប់​ជា​ សមរភូមិ​សង្គ្រាម​ពីរ​ជាមួយ​ប៉ាគីស្ថាន​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១០ និង​កើត​មាន​មិន​ដល់​មួយ​ឆ្នាំ​មុន​ពេល​ឥណ្ឌា​បោះឆ្នោត​។
ក្រុម​មន្ត្រី​បាន​និយាយ​ថា ក្បួន​រថយន្ត​យោធា​ត្រូវ​បាន​ពួន​ស្ទាក់​វាយប្រហារ​នៅឯ​ជាយក្រុង​ ស្រ៊ីណាហ្ការ ជា​ក្រុង​ធំ របស់​តំបន់​កាស្មៀរ​គ្រប់គ្រង​ដោយ​ឥណ្ឌា ខណៈ​ក្បួន​រថយន្ត​នោះ​ឆ្ពោះ​ទៅ​ជំរំ​មូលដ្ឋាន​មួយ​នៅ​ក្បែរ​នោះ។
មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​AFP​ថា​៖​«​ទាហាន​៨​នាក់​ បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​នោះ រីឯ​១៣​នាក់​ផ្សេង​ទៀត​របួស​»។
លោក បាន​បន្ថែម​ថា អ្នក​របួស​ម្នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។
ការ​វាយប្រហារ​នេះ បាន​បញ្ជាក់​ពី​ថ្ងៃ​សម្លាប់​កម្លាំង​សន្តិសុខ​ឥណ្ឌា​ច្រើន​បំផុត​នៅ​ កាស្មៀរ​ឥណ្ឌា​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​ដែល​ការ​ផ្ទុះមីន​មួយ​បាន​សម្លាប់​ទាហាន​៩​នាក់​នៅ​លើ​រថយន្ត​ ក្រុង​នៅ​ជាយក្រុង​ស្រ៊ីណាហ្ការ។​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​នៅ​ រដ្ឋធានី​ញូវដែលី លោក​ស៊ីង​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​នេះ៕ CC

No comments:

Post a Comment