សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Thursday, June 6, 2013


រដ្ឋាភិបាល​ប្រទេស​ថៃ អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ ត្រូវតែមាន​ការទទួល​ខុសត្រូវ​

, |
ក្រុង​បាង​កក ៖ លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ត្រូវមាន​ទំនួល ខុសត្រូវ ហើយ​ត្រូវមាន​ការសហការ​គ្នា​ជិតស្និទ្ធ​រវាង​ក្រុម​អ្នកសរសេរ​ព័ត៌មាន ដើម្បី​ឲ្យ​មាន​តុល្យភាព​។​ ​លោកស្រី យី​ង​ឡាក់ បាន​ថ្លែង​បែបនេះ​ក្នុងពេល​ចូលរួម​សន្និបាត នៃ​អង្គការ​កាសែត​ពិភពលោក ដែល​កំពុង​រៀបចំឡើង ក្នុង​ក្រុង​បាងកក​។ វេទិកា​នេះ គ្រោង​បញ្ចប់​ក្នុងថ្ងៃនេះ​។ លោកស្រី យី​ង​ឡាក់ បាន​និយាយថា តួនាទី​របស់​អ្ន​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺមាន​សារសំខាន់ ដូច្នេះ​ទន្ទឹម​នឹងមាន​សេរីភាព​ក្នុងការ​បញ្ចេញ​ព័ត៌មាន​នោះ ក៏ត្រូវ​មានការ​ទទួល​ខុសត្រូវ​ដែរ ក្នុង​បំណង​ឲ្យ​សារ​ធាណ​ជន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​។​
 
 
​លោកស្រី យី​ង​ឡាក់ បាន​បន្ថែមទៀតថា សេរីភាព​ដែល​គ្មាន​ការទទួលខុសត្រូវ អាច​នាំ​ឲ្យ​មាន​ភាពច្របូកច្របល់ ការយល់​ខុស និង​ចលាចល​។​ ​លោកស្រី យី​ង​ឡាក់ បាន​និយាយថា «​សេរីភាព​សារព័ត៌មាន​គ្មាន​ព្រំដែន សូម្បីតែ​នៅក្នុង​ប្រទេស​មាន​លទ្ធិ ប្រជាធិបតេយ្យ​ជឿនលឿន​ក៏ដោយ ពោលគឺ​តែងតែមាន​ការគិតគូរ​អំពី​ផលប្រយោជន៍​សាធារណៈ និង​សណ្តាប់ធ្នាប់ សិទ្ធិ​ឯកជន ព្រមទាំង​សន្តិសុខ​ជាតិ​។ ជាងនេះទៀត យើង​ចាំបាច់​ត្រូវ​ទទួលស្គាល់ថា អាចមាន​ភាគី​ដែល​ចង់​កែប្រែ​ព័ត៌មាន សម្រាប់​ប្រយោជន៍​ផ្ទាល់​របស់គេ​»។ ​លោកស្រី យី​ង​ឡាក់ បាន​បន្ថែមថា បញ្ហា​នេះ កាន់​តែមាន​ភាពស្មុគស្មាញ ដោយសារតែ​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា ជាពិសេស ក្នុង​បណ្តាញ​អ៊ិន​ធឺ​ណេ​ត ដែលជា​បណ្តាញ​មួយ​អាចមាន​ទាំង​ផល​ល្អ​និង​ផល​អាក្រក់​៕
7 (2)


No comments:

Post a Comment