សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, June 29, 2013

បក្សប្រឆាំង គ្មានសិទ្ធិប្រើរថយន្ដ ពាក់ ស្លាកលេខ រដ្ឋសភា សម្រាប់ឃោសនា រក សំឡេងឆ្នោតនោះឡើយ



ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ជា ពិសេស អតីតតំណាងរាស្ដ្ររបស់ខ្លួនទាំង អស់ ពុំមានសិទ្ធិអនុញ្ញាតឱ្យប្រើរថយន្ដ ដែលពាក់ស្លាកលេខរដ្ឋសភា សម្រាប់ប្រើ ពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ ឡើយ ដោយសារតែពួកគេត្រូវអស់អភ័យ ឯកសិទ្ធិជាតំណាងរាស្ដ្រទៀតហើយក្រោយ ពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិ មនុស្ស បានរួមបញ្ចូលគ្នាជាគណបក្សតែ មួយ គឺគណបក្សសង្គ្រោះជាតិ ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ គេហទំព័រដើមអម្ពិល បានចុះ ផ្សាយព័ត៌មាន និងរូបថតកាលដែលគណ បក្សប្រឆាំង បានប្រើរថយន្ដពាក់ស្លាកលេខ រដ្ឋសភា ធ្វើយុទ្ធនាការឃោសនារកសំឡេង ឆ្នោតនោះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីបណ្ដាញទំនាក់ទំនងហ្វេសប៊ុកថា ចុះ ផ្សាយអត់បានត្រួតពិនិត្យមើលច្បាប់ ឱ្យ បានត្រឹមត្រូវ ។ ចំពោះបញ្ហាខាងលើនេះ មន្ដ្រីជាន់ខ្ពស់រដ្ឋសភាមួយរូប បានថ្លែងឱ្យ ដឹងថា គណបក្សប្រឆាំងជាពិសេស អតីត តំណាងរាស្ដ្រ របស់បក្សទាំងនេះមិនអាច ប្រើប្រាស់រថយន្ដ ដែលពាក់ស្លាកលេខរដ្ឋ ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតបាន នោះឡើយ ព្រោះតែតំណាងរាស្ដ្របក្ស ប្រឆាំង អស់អភ័យឯកសិទ្ធិជាតំណាងរាស្ដ្រ ទៀតហើយ មកពីពួកគេបានបញ្ចូលគ្នាជា បក្សតែមួយ ។

មន្ដ្រីជាន់ខ្ពស់រដ្ឋសភារូបនេះ បាន បញ្ជាក់ថា គឺជាការខុស និងក្លែងខ្លួនជាអ្នក តំណាងរាស្ដ្រ ព្រោះតែអត់មានសិទ្ធិប្រើ រថយន្ដ ដែលពាក់ស្លាកលេខរដ្ឋសភាទៀត នោះទេ ។ សម្រាប់លោក ទេព នីថា វិញ អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀប ចំការបោះឆ្នោត ហៅថា គ.ជ.ប នោះ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាម ទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៣ ថា យោងតាមច្បាប់របស់ គ.ជ.ប រថយន្ដពាក់ស្លាកលេខរដ្ឋសភា និងព្រឹទ្ធ សភា ត្រូវបានអនុញ្ញាតឱ្យឃោសនារក សំឡេងឆ្នោត ពីសំណាក់តំណាងរាស្ដ្រដែល មានឈ្មោះ នៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។

លោក ទេព នីថា បានបញ្ជាក់ថា ចំពោះ រថយន្ដ ដែលពាក់ស្លាកលេខរដ្ឋ រាជការ នគរបាល និងខេមរភូមិន្ទជាដើមត្រូវហាម ប្រើប្រាស់ ពេលយុទ្ធនាការឃោសនារក សំឡេងឆ្នោត ។ ចំពោះគណបក្សប្រឆាំង បានប្រើរថយន្ដ ពាក់ស្លាកលេខរដ្ឋសភា ចេញឃោសនារកសំឡេងឆ្នោតនោះ ត្រូវ បានលោក ទេព នីថា អះអាងថា បញ្ហានេះ មិនមែនជាការទទួលខុសត្រូវ របស់ គ.ជ.ប នោះទេ ពោលជាការទទួលខុសត្រូវរបស់ ស្ថាប័នរដ្ឋសភា ។

ជាមួយគ្នានេះ មជ្ឈដ្ឋានមួយចំនួនសូម អំពាវនាវ ដល់បណ្ដាគណបក្សនយោបាយ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ខ្លួនចំពោះការ ប្រើប្រាស់រថយន្ដ ដែលពាក់ស្លាកលេខរដ្ឋ រាជការ នគរបាល និងខេមរភូមិន្ទជាដើម យកទៅឃោសនារកសំឡេងឆ្នោត ដែលនាំ ឱ្យមានការរិះគន់ ពីគណបក្សផ្សេង ឬក៏អង្គការសង្គមស៊ីវិលមួយចំនួនទៀត ៕

ប្រភព៖​ khmer2world.com

No comments:

Post a Comment