សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, June 22, 2013

ប្រទេស​ចំនួន​៨​ ត្រូវ​បាន​បាន​ចុះបញ្ជី​សម្បត្តិ​វប្បធម៌​ និង​ធម្មជាតិ​ ជា​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ​៖​ មន្ត្រី​អ្នកនាំពាក្យ​ឲ្យ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៣៧​ នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិ​ភ​លោក​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៣​ នា​វិមាន​សន្តិភាព​ ថា​ ប្រទេស​ចំនួន​៨​ ត្រូវ​បាន​បាន​ចុះបញ្ជី​សម្បត្តិ​វប្បធម៌​ និង​ធម្មជាតិ​ ជា​បេតិកភណ្ឌ​ពិភពលោក​ហើយ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២​ខែមិថុនា​នេះ​។​



លោក​ ឯក​ ថា​ អ្នកនាំពាក្យ​កិច្ច​ឲ្យ​ប្រជុំ​នេះ​ បាន​និយាយ​ថា​ ប្រទេស​ទាំង​៨​ ដែល​មានសម្បត្តិ​វប្បធម៌​ និង​ធម្មជាតិ​នោះ​រួម​មាន​ អ៊ី​តា​លី​ កេ​ន​យ៉ា​ ម៉ិច​ស៊ិ​ច​កូ​ ណា​មី​ប៊ី​ ឥណ្ឌា​ ប៉ូ​ឡូញ​ អ៊ុយ​ក្រែ​ន​ និង​តា​ហ្សី​គី​ស្ថាន​ បាន​ត្រូវ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ បន្ទាប់​ពី​ការ​ពិភាក្សា​បាន​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​២១​ ខែមិថុនា​។​
​សូម​បញ្ជាក់​ថា​ សម្បត្តិ​វប្ប​ម​ធ៌​ និង​ធម្មជាតិ​ ចំនួន​៣០​ ត្រូវ​បាន​ដាក់​ស្នើ​សុំ​ចុះបញ្ជី​ នៅ​ក្នុង​កិច្ចប្រជុំ​ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ លើក​ទី​៣៧​ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ ប្រធាន​គណៈកម្មាធិការ​ នៃ​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ​៕​ដោយ​៖​ចិ​ត្រា​
ប្រភព ពីABC

No comments:

Post a Comment