នៅម្តុំខ័ណ្ឌប៊ិញថាញ់
ក្រុងហូជីមិញ មានបារ ការ៉ាអូខេ.... ត្រូវបានសារព័ត៌មានវៀតណាម
ប្រសិទ្ធិនាមថា “សម្ព័ន្ធក្រុមហ៊ុនអាវ៉ាសែ” ព្រោះវាមាន
“ល្បែងឆ្កួតៗ”, “ស្មានមិនដល់” ដើម្បីសម្រេចការ “ស្រេកឃ្លាន” សិច
របស់អតិថិជន មិនថាប្រុស ឬ ស្រី ។
ទិដ្ឋភាព “អាវ៉ាសែ” នៅហាងមួយ នៃខ័ណ្ឌប៊ិញថាញ់ ក្រុងហូជីមិញ
...គ្រាដែលភ្ញៀវស្រីមកដល់!
បន្ទាប់ពីការជ្រើសរើស អ្នកកំដររួច ភ្លើងចាប់ផ្តើមប្រគុំ ហើយសម្លៀកបំពាក់ ក៏ជ្រុះបណ្តើរៗ ។ ដំបូងគឺនៅច្រៀង ប៉ុន្តែក្រោយពីសុរាច្រៀបចូលបន្តិចនោះ ចលនាត្រូវបានប្តូរពីមាត់មកដៃម្តង ។
ភ្ញៀវស្រីម្នាក់១ក្រុម បានបដិសណ្ឋារកិច្ច ដោយបុរសៗប្រមាណ ១០ នាក់ ឈរតម្រៀបគ្នា ពីមុខអេក្រង់ទូរទស្សន៍ ។
ដោយមិនឲ្យចាញ់អូតេស្តស្រី បុរសទាំងនោះ ក៏មានឈុតឆាកបម្រើភ្នែកដែរ ។
មិនទាន់ចង់ទេ! ក្រោយពេលនាំស្រីៗឲ្យភ្ញៀវប្រុសជ្រើសរើសនោះ មេការប្រញាប់នាំប្រុសៗទៅកាន់បន្ទប់ភ្ញៀវស្រីម្តង ហើយក៏បន្តដំណើរនាំស្រីៗទៅជូនភ្ញៀវស្រីៗ ទតមើលទៀត ។
និយាយ រួម គេបម្រើឲ្យភ្ញៀវទាំង៣ភេទ ហើយចុងបញ្ចប់នៃឈុតឆាកទាំងនេះ គឺការឲ្យលេខទូរស័ព្ទណាត់ជួប នៅជុំផ្តាប់ព្រ័ត្ត ។
អូ តេស្តទាំងប្រុសទាំងស្រី ឲ្យដឹងថា ក្នុង១ថ្ងៃៗ ជាធម្យមគេត្រូវបម្រើភ្ញៀវពី ១៥ ទៅ ២០ នាក់ឯណោះ ។ សម្រាប់អូតេស្តម្នាក់ ថ្លៃសេវាអង្គុយលេងជាមួយ គឺប្រមាណ ៧,៥ ដុល្លារ តែអ្នកបម្រើប្រុសទទួលបានតែ ២,៥ ដុល្លារប៉ុណ្ណោះ ។ ចំពោះពួកគេ រឿងនេះ មិនសំខាន់ឡើយ ព្រោះគេទទួលបានលុយ “ធីប” ច្រើនជាងនេះទៅទៀត ។
អ្នកសារព័ត៌មានវៀតណាម ពេបជ្រាយថាៈ អ្នកណានិយាយថា ជួញដូរភេទនោះ ។ ពុំមែនទេ! វាជាការងារអាជីវកម្មម្យ៉ាងប៉ុណ្ណោះ ៕

No comments:
Post a Comment