សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Wednesday, June 12, 2013

 ន្តហោះ​ចិន​ផលិត​ចង​កំហឹង​​ជា​មួយ​​ផ្លូវ​​រត់ ទៅ​សម្ងំ​​ក្នុង​ព្រៃ​​លេង



​យន្តហោះ​ផលិត​ដោយ​ចិន ​១ ​គ្រឿង​ទៀតហើយ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ភូមា​បាន​រអិល​ចេញពី​ផ្លូវ​ហោះហើរ ពេល​ចុះ​សំចត​។​
​AFP បាន​ចុះផ្សាយ​ថាៈ យន្តហោះ​កង្ហារ​២ Xian MA60 បាន​ខូចខាត គ្រា​ដែល​យន្តហោះ​នេះ បន្ទាបមក​លើដី នៅ​អាកាសយាន Kawthaung តំបន់​ខាងត្បូង Tanintharyi ។​

​មន្ត្រី​ម្នាក់​ឲ្យ​ដឹងថា យន្តហោះ​នេះ បាន​ធ្លាក់​ចេញពី​ផ្លូវ​ហោះហើរ បោល​ទៅកាន់​វាល ។ ភ​ព្វ​សំណាងល្អ​ណាស់ ដែល​មនុ​ស្សទាំង ៦០ នាក់ នៅលើ​យន្តហោះ បាន​រួច​ផុតពី​គ្រោះថ្នាក់ ។​

​យន្តហោះ Xian MA60 អាយុ​ទើប ៣ “​វស្សា​” ប៉ុណ្ណោះ ហើយ​អាកាសធាតុ​ពេល​ចុះចត អំណោយផល​ល្អ​ណាស់ ។ កាលពី​ខែឧសភា យន្តហោះ Xian MA60 របស់ Myanmar AirWays ក៏​រត់​ហួស​ផ្លូវ​ដែរ ដោយសារ​ហ្វ្រាំង​ខូច បណ្តាល​ឲ្យ​មនុស្ស ២ នាក់ រងរបួស ។​

​ទើបតែ​ ម្សិលមិញ​នេះ យន្តហោះ​ដែល​ចិន​ផលិត ១ គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី Merpati Nusantara បាន​ជួប​ឧប្បទ្ទវហេតុ​បាក់​ជា​២​កំណាត់ បន្ទាប់​រត់​ចុះចត​ភ្លាមៗ​នោះ នៅឯ​ព្រលានយន្តហោះ El Tari ស្ថិតនៅ​ខេត្ត Nusa Tenggara នៃ​ទីក្រុង Kupang ប្រទេស​ឥណ្ឌា​នេ​ស៊ី និង​ពុំ​អាច​ជួសជុល​ប្រើ​ឡើងវិញ​បាន​នោះទេ ៕​
ប្រភព ខ្មែរស្ថាបនា

No comments:

Post a Comment