សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Monday, June 24, 2013

សំបុត្រ​គួរ​ឲ្យ​ក្តុកក្តួល​ចិត្ត​របស់ Brad Pitt សរសេរ​ឲ្យ Angelina Jolia



ថ្មីៗ​នេះ​សំបុត្រ​មួយច្បាប់​ របស់ Brad Pitt សរសេរ​ពី​ភរិយា​របស់ខ្លួន នៅ​ចុងខែ ៣/២០១២ ត្រូវបាន​ទម្លាយ​ចេញ ។ គាត់​បានបង្ហាញ​នូវ​ពាក្យពេចន៍​ស្នេហា​ស្មោះសរ​បំផុត​សម្រាប់​ឲ្យ Angelena Jolia ។ ខ្លឹមសារ​នៃ​សំបុត្រ​នេះ​បាន​អង្រួន​បេះដូង​របស់​មនុស្ស​ជាច្រើន​ធ្វើ​ឲ្យ​ គេ​រំភើប​ស្រក់​ទឹកភ្នែក​ដោយ​ពុំ​ដឹងខ្លួន ។​
អាថ៌កំបាំង​របស់​ស្នេហា​
ប្រពន្ធ​ខ្ញុំ​កំពុង​ឈឺ ។ នាង​កំពុង​ខ្វល់ខ្វាយ​រឿង​ការងារ ជីវភាព​ប្រចាំថ្ងៃ​បរាជ័យ​ទាំងឡាយ​របស់ខ្លួន និង​រួមទាំង​បញ្ហា​របស់​កូនៗ ។ ឥឡូវ​នាង​នៅត្រឹមតែ 41kg ប៉ុណ្ណោះ គឺ​បាត់បង់​ទម្ងន់​ក​ដល់​ទៅ​១៤kg ដោយសារ​កង្វល់​ទាំងនោះ ។ នាង​ស្គមស្គាំង ហើយ​យំយែក​ជាប្រចាំ ។ ដូច្នេះ​ពិតណាស់​នាង​ពុំមែន​ជា​ស្ត្រី​ម្នាក់​មាន​សុភមង្គល​ទេ ។ នាង​ថែមទាំង​ច្រើន​ឈឺក្បាល បេះដូង មិន​ឈប់ឈរ សរសៃប្រសាទ​ត្រូវ​គាប​នៅ​ខ្នង និង​ឆ្អឹងជំនីរ​តែង​ធ្វើទុក្ខ​នាង ។ នាង​ពិបាក​ដេក​អាច​លក់បាន​មួយស្រឡេត​នៅពេល​ព្រឹក​ព្រលឹម ហេតុនេះ​ច្រើន​បង្ហាញ​នូវ​ការ​ហត់នឿយ​ពេល​ថ្ងៃ ។ ទំនាក់ទំនង​របស់​យើងខ្ញុំ​របស់​យើងខ្ញុំ​ពេលនោះ​ស្ទើរតែ​ប្រឈម​នឹង​ ការបែកបាក់​... ។​
តើ​ភាព​ស្អាត​ដែល​ធ្លាប់មាន​របស់​នាង​ទៅណា ​បាត់​ហើយ​? ត្របកភ្នែក​ចាប់ផ្តើម​ជាំខ្មៅ សក់​ក្បាល​ក​ន្ទ្រី​ង​កន្ទ្រើង ហើយ​នាង​ពុំ​ចង់​ថែទាំ​ដល់​ខ្លួនឯង​ទៀត ។ នាង​បដិសេធ​រាល់​ខ្សែភាពយន្ត និង​ពុំ​ទទួលយក​តួ​សម្តែង​ណាមួយ​ទាំងអស់ ។ ខ្ញុំ​សញ្ជឹងគិត​ម្នាក់ឯង​ថា ប្រហែលជា​ខ្ញុំ​គ្មាន​សង្ឃឹម​ក្នុង​ទំនាក់ទំនង​នេះ​ទៀតហើយៗ​នឹង​ឆាប់​ ចែកផ្លូវ​គ្នា ។ ប៉ុន្តែ​...​រួច​ខ្ញុំ​សម្រេចចិត្ត​ត្រូវធ្វើ​អ្វីមួយ​ភ្លាម​... ។​​

​ទោះបីយ៉ាងណា​នាង​ជា​ស្រី​ម្នាក់​ស្អាត​ បំផុត​លើ​ផែនដី ជា​គំរូ​មនុស្ស​នៃ​ពាក់កណ្តាល​បុរស​និង​នារី​លើ​លោក​នេះដែរ ហើយ​តែ​ខ្ញុំ​ប៉ុណ្ណោះ​បាន​ដេក​ក្បែរ និង​ឱបក្រសោប​នាង ។​
ខ្ញុំ​ចាប់ផ្តើម​សកម្មភាព​ដោយ​ការ​កាដូ​ ផ្កា ផ្តល់​ឲ្យ​នាង​នូវ​ការ​បំ​បោស​អង្អែល និង​លួងលោម ។ ខ្ញុំ​តែង​ប្រឹងប្រែង​ធ្វើ​ឲ្យ​នាង​ស្រឡាំងកាំង​ដោយ​សុភមង្គល ។ ខ្ញុំ​កាដូ​របស់របរ ហើយ​រស់​ដើម្បី​តែ​នាង​ម្នាក់ ។ ខ្ញុំ​តែង​ង​សំដែង​មោទនភាព អំនួត ជាមួយ​មនុស្ស​គ្រប់រូប ពី​ភរិយា​ដ៏​អស្ចារ្យ​របស់ខ្ញុំ​ជាប្រចាំ ។ ខ្ញុំ​ប្រឹងប្រែង និង​ស្វែងយល់​ពី​គោលដៅ​នៃ​ការពិចារណា​របស់​នាង ហើយ​តែង​ស្ងើចសរសើរ​នាង​ជាប្រចាំ​ចំពោះមុខ​មិត្តភក្តិ​... ។ ពិតជា​ស្មាន​មិន​ដល់​មែន នាង​បាន​ត្រឡ​បប់​មកកាន់​ភាពស្រស់​ស្រាយ​ដូន​គ្រា​ណា​នោះ ។ ថែមទាំង​អស្ចារ្យ​ជាង​ពេលនោះ​ទៅទៀត ទម្ងន់​របស់​នាង​ឡើង​បាត់​ភាព​ខ្វល់ខ្វាយ ហើយ​ស្រឡាញ់​ខ្ញុំ​ជាង​ពេលណាៗ​ទាំងអស់ ។ ខ្ញុំ​ក៏​ពុំ​អាច​បកស្រាយ​បាន​ថា ហេតុអ្វី​នាង​ស្រឡាញ់​ខ្ញុំ​ដល់​ថ្នាក់​នេះ​? ។​
...​ស្រាប់តែ​ខ្ញុំ​យល់បាន​ថា ស្ត្រី​គឺជា​ផ្ទាំង​កញ្ចក់​របស់​បុរស​ដែល​គេ​ស្រឡាញ់​ប្រសិនបើ​អ្នក​ស្រឡាញ់ ​នាង​យ៉ាង​ងប់​ង​ល់​នោះ នាង​ក៏​ផ្តល់​ឲ្យ​អ្នក​វិញ​នូវ​ប្រការ​ដូចគ្នា​ដែរ ៕ Brad Pitt​
ប្រភព Khmer Sthapana News

No comments:

Post a Comment