អាមេរិកព្រមាន ប្រឆាំងប្រជាជនរបស់ខ្លួន ទៅទស្សនា ពីរ៉ាមីត មិនសមហេតុផល

គែរ៖ យោងទីភ្នាក់ងារសារព័ត៌មានបរទេស ដែលគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ឲ្យដឹងថា រដ្ឋមន្ត្រីអេហ្ស៊ីប ខាងវត្ថុ បុរាណបាននិយាយថា ការព្រមានថ្មីៗ ដែលត្រូវបានចេញផ្សាយ ដោយស្ថានទូតអាមេរិកប្រចាំនៅក្នុងទីក្រុងគែរ របស់ប្រទេសអេហ្ស៊ីបដែលថា ពលរដ្ឋអាមេរិក គូរជៀសវាងធ្វើដំណើរកំសាន្ត ទៅកាន់តំបន់ពីរ៉ាមីតនោះ “ជារឿង មិនសមហេតុផល”។
ស្ថានទូតអាមេរិកកាលពីថ្ងៃសុក្រ បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនដឹងឲ្យកាន់តែច្បាស់ នូវស្ថានភាពរបស់ពួកគេ នៅពេលដែលធ្វើដំណើរកំសាន្តទៅកាន់ពីរ៉ាមីត ជៀសវាងការធ្វើដំណើរនៅពេលល្ងាច និងពេលយប់ជ្រៅ ដោយ ប្រើប្រាស់នូវមគ្គុទេសក៍ ដែលបានផ្តល់នូវការណែនាំ និងជឿទុកចិត្ត ហើយនិងការពារនូវ របស់ដែលមានតំលៃ ឲ្យបានដិតដល់។ ស្ថានទូតអាមេរិក បានឲ្យដឹងថា ស្ថានទូត បានដឹងនូវការកើនឡើងចំនួននៃឧបទ្ទវហេតុនៅ តំបន់ខ្ពស់ពីរ៉ាមីត។
លោក Ahmed Eissa រដ្ឋមន្ត្រីខាង បុរាណវត្ថុរបស់អេហ្ស៊ីប បាននិយាយថា ស្ថានទូតអាមេរិកបានចេញនូវសេចក្តីព្រមាន ដែល គ្មានភស្តុតាងគួរឲ្យទុកចិត្ត ដែលថាពីរ៉ាមីត គ្មានសន្តិសុខ។
ការព្រមាននេះ បានលើកឡើងនូវឧបទ្ទេវហេតុថ្មីមួយ ដែលបុគ្គលមិនស្គាល់មុខបានរងនូវការពាក់ព័ន្ធថា បាន វាយរថយន្តដឹកភ្ញៀវទេសចរ និងប៉ុនប៉ងដើម្បីបើកទ្វាររថយន្តដឹកភ្ញៀវទេសចរ។
បើតាមរដ្ឋមន្ត្រីអេហ្ស៊ីប ផ្ទុយទៅវិញ អ្នកមកដើរកំសាន្តនៅពីរ៉ាមីតបានកើនឡើងត្រឹម១០ភាគរយ នៅក្នុងខែ ឧសភា ឆ្នាំ២០១៣ បើធ្វើការប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះបានឆ្លុះបញ្ចាំងពីការ កែលំអខាងសន្តិសុខ និងស្ថេរភាពនៅក្នុងប្រទេសអេហ្ស៊ីប។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីអេហ្ស៊ីប បានគូសបញ្ជាក់ថា ទាំងប៉ូលីសទេសចរ ទាំងក្រសួងខាង បុរាណវត្ថុ និង ទេសចរណ៍ មិនដែលបានទទួល នូវសេចក្តីរាយការណ៍ណាមួយ ឬពាក្យបណ្តឹងផ្ទាល់មាត់ពីភ្ញៀវទេសចរ ដែល បានទៅទស្សនា នៅពីរ៉ាមីត៕ ដោយ ៖ ស្ម័គ្រចិត្ត
No comments:
Post a Comment