សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Wednesday, June 26, 2013

សហភាព​សហជីព​កម្ពុជា​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​បោះ​ឆ្នោត​ជូន​បក្ស​សង្គ្រោះ​ជាតិ


សហភាព​សហជីព​កម្ពុជា​នៅ​ថ្ងៃពុធ​ ទី២៦ ខែមិថុនា​នេះ​ បាន​ផ្ញើ​លិខិត​​អំពាវ​នាវ​ដល់​សមាជិក, កម្មករ, និយោជិត, គ្រូបង្រៀន, មន្ត្រី​រាជការ និង​ប្រជា​ពល​រដ្ឋ​ឲ្យ​បោះ​ឆ្នោត​ជូន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​ បោះ​​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខែកក្កដា​ខាង​មុខ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ឲ្យ​ដឹង​ក្នុង​ សន្និសីទ​កាសែត​នាទី​ស្នាក់​ការ​ក្រុង​ភ្នំពេញ​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​រូប​លោក​ចេញ​សេច​ក្តី​អំពាវ​នាវ​​នេះ​គឺ​ដោយ​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលនយោបាយ​ល្អ និង​ជួយ​គិត​គូរ​ពី​សុខ​ទុក្ខ​មន្ត្រី​រាជ​ការ, គ្រូ​បង្រៀន, សិស្ស​និស្សិត និង​កម្មករ​ឲ្យ​ទទួល​បាន​ប្រាក់​បៀវត្ស​សម​រម្យ​ ជា​ពិសេស​ ឲ្យ​ប្រទេស​ជាតិ​គោរព​សិទ្ធិ​មនុស្ស​ និង​គ្មាន​ការ​គំរាម​កំហែង។
ដូចគ្នាដែរ​សំរាប់​សហព័ន្ធ​និស្សិត​បញ្ញ​វន្ត​កម្ពុជា​នៅ​ ថ្ងៃទី​២៦ ខែ​មិថុនា ក៏​បាន​ចេញ​សេច​ក្តី​អំពាវ​នាវ​ របស់​ខ្លួន​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​ពិសេស​យុវជន​សិស្ស, និស្សិត, បញ្ញ​វន្ត ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ ​ខែ​កក្កដា​ខាង​មុខ​កុំបីខាន​ព្រោះ​ថា ការ​បោះ​ឆ្នោត​មាន​សារៈ​សំខាន់ ​ដើម្បី​ជំរុញ​ឲ្យ​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​មាន​ការ​ផ្លាស់​ប្តូរ​។
លិខិត​ដដែល​បញ្ជាក់​ថា បើ​បង​ប្អូន​​បោះ​ឆ្នោត ឬ​សំរេច​ចិត្ត​ត្រូវ​​នោះ​ ជីវភាព​របស់​បង​ប្អូន​នឹង​ប្រសើរ​ឡើង​ ហើយ​សង្គម​ជាតិ​នឹង​មាន​ការ​រីក​ចំរើន។ ដូច្នេះ​សូម​បង​ប្អូន​បោះ​ឆ្នោត​ស្រប​​តាម​សតិ​សម្ប​ជញ្ញៈ​ពិត​ប្រាកដ ​របស់​បង​ប្អូន​ម្នាក់ៗ​ដោយ​សេរី។
ការបោះ​ឆ្នោតជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​ឆ្នាំ ២០១៣​ខាង​មុខ​។ ការ​បោះ​ឆ្នោតនេះ មាន​គណបក្ស​នយោ​បាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង។
រីឯយុទ្ធនាការ​ឃោសនា​បោះឆ្នោត នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៣​៕

ប្រភព៖ khmer-pop

No comments:

Post a Comment