សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, June 25, 2013

រថយន្ត​​លឿន​បំផុត​ក្នុង​លោក​បង្ហាញ​ខ្លួន​​​​នៅ​អង់គ្លេស


រថយន្ត​​ ដែល​មាន​ល្បឿន​លឿន​បំផុត​ក្នុងលោក​​បាន​​បង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​ ប្រទេស​អង់គ្លេស ​​ដោយ​មាន​​​​​នាយក​រដ្ឋមន្ត្រី​​​​​អង់គ្លេស​លោក David Cameron ​ចូល​រួម​ក្នុង​កម្មពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​នេះ​ដែរ។ ​


ក្រោម ​ការ​ឌីសាញ​ និង​បង្កើត​ឡើង​ដោយ​ក្រុម​វិស្វករ​ជនជាតិ​អង់គ្លេស​ រថយន្ត​រ៉ុកកែត​ម៉ាក Bloodhoud ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ នឹង​អាច​រួមចំណែក​យ៉ាង​សំខាន់​សម្រាប់​អនាគត​បច្ចេកវិទ្យា​រថយន្ត​លើ​ដង​ ផ្លូវ​ដែល​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​​ប្រសូត​ចេញ​ពី​ស្នាដៃ​​វិស្វករ​​ ជនជាតិ​អង់គ្លេស​សុទ្ធសាធ។
ក្នុង​សន្ទរកថា​ថ្លែង​ទៅកាន់​អ្នក​ចូលរួម​​​កម្មវិធី​ លោក​ Cameron បាន​បញ្ជាក់​ថា​រថយន្ត​ម៉ាក Bloodhoud គឺ​ជា​តឹកតាង​មួយ​ដែល​​បញ្ជាក់​ឲ្យ​ឃើញ​ពី​អនុភាព​នៃ​ក្រុម​​វិស្វករ​ អង់គ្លេស។ លោក​បាន​បន្ថែម​ថា ​ វា​គឺ​ជា​របកគំហើញ​ថ្មី​មួយ​ទៀត ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​វិស្វករ​ជំនាញ​ ចំនួន ​១០០.០០០ នាក់​បន្ថែម​ទៀត​ សម្រាប់​ប្រទេស​អង់គ្លេស​ទាំងមូល​មុន​ដំណាច់​ឆ្នាំ​២០១៨។
លោក ​Cameron ក៏​បាន​បង្ហាញ​ពី​គោលជំហរ​យ៉ាង​មុតមាំ​​ទៅ​លើ​ក្រុម​វិស្វករ​របស់​ខ្លួន​ ដែល​បាន​រួមចំណែក​យ៉ាង​លើសលប់​ ក្នុង​ការ​សម្រេច​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ តាមរយៈ​ការ​បង្កើត​ឱកាស​ជាច្រើន​ ដើម្បី​ទទួល​បាន​ជំនាញ​ថ្មីៗ​​លើ​របកគំហើញ​បច្ចេកវិទ្យា​ ក្នុង​​ស្មារតី​ប្រកួតប្រជែង​មួយ​ដោយ​ស្មោះត្រង់​បំផុត។​​​​​
បើ ​យោង​តាម​ការ​ឲ្យ​ដឹង​ រថយន្ត​ខាងលើ​នេះ​នឹង​​ត្រូវ​ដាក់​​​ចរាចរ​ជា​ផ្លូវការ​នៅ​​ឆ្នាំ២០១៥​ ខាងមុខ​នេះ ​ដែល​មាន​​ល្បឿន​លឿន​បំផុត​រហូត​ដល់ ១.០០០​ម៉ៃ​​ (ប្រហែល​១៦០០ គ.ម) ក្នុង​ ​១​ម៉ោង៕




















ប្រភព៖ sabay news

No comments:

Post a Comment