តារាភាពយន្តអាម៉េរិក័ងល្បីល្បាញ អ្នកនាង Angelina Jolie
បានធ្វើការអំពាវនាវនៅចំពោះមុខក្រុមប្រឹក្សាសន្ដិសុខនៃអង្គការ
សហប្រជាជាតិដើម្បីរកដំណោះស្រាយជាអាទិភាពខ្ពស់បំផុតមួយលើបញ្ហា
រំលោភបំពានផ្លូវភេទទៅលើស្រ្តីនៅក្នុងតំបន់មានសង្គ្រាម។
![]() |
តារាភាពយន្តអាម៉េរិក័ងល្បីល្បាញ អ្នកនាង Angelina Jolie ។ |
អ្នកនាង Jolie
ដែលជាបេសកជនពិសេសរបស់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់
អង្គការសហប្រជាជាតិបានថ្លែងទៅកាន់បណ្ដារដ្ឋជាសមាជិករបស់អង្គការ
សហប្រជាជាតិថា
ពួកគេត្រូវតែបង្ហាញនូវភាពជាអ្នកដឹកនាំក្នុងការថ្កោលទោសទៅលើ
ករណីចាប់រំលោភស្រ្តីនៅក្នុងតំបន់សង្គ្រាម។
អ្នកនាង Angelina
Jolie មានប្រសាសន៍ថា អំពើរំលោភគឺជាឧបករណ៍មួយនៃសង្គ្រាម។
វាជាការបំពារបំពាននិងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
វាជាការធ្វើដោយចេតនាដែលបង្កអន្តរាយដល់ស្រ្តីនិងសហគមន៍។
វាបំផ្លាញអាយុជីវិតនិងបញ្ឆេះដុតរោលវិបត្តិ។
គួរបញ្ជាក់ថា
សមាជិកទាំង១៥របស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបាន
ធ្វើការសម្រេចចិត្តទទួលស្គាល់ជាឯកច្ឆ័នថា
អំពើរំលោភអាចធ្វើឲ្យបញ្ហាជម្លោះកាន់តែធ្ងន់ធ្ងរឡើង
ហើយបានបង្អាក់ដល់ការស្ដារសន្ដិភាពនិងសន្ដិសុខទៀតផង៕
ប្រភព៖ Radio Australia
No comments:
Post a Comment