សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, June 11, 2013


ការបាញ់​កាំជ្រួច​លើកដំបូង ចេញពី​យន្តហោះ​ប្រយុទ្ធ​ថ្លៃ​បំផុត​ពិភពលោក​



យន្តហោះ​ប្រយុទ្ធ​ទំនើប F-35



​យន្តហោះ​ប្រយុទ្ធ​ជំនាន់ F-35 A ត្រូវបាន​អភិវឌ្ឍន៍​សម្រាប់តែ​ទ័ពអាកាស​អាមេរិក បាន​បាញ់​កាំជ្រួច AIM-120C5AAVI ផលិត​ដោយ​ក្រុមហ៊ុន Raytheon នៅ​មូលដ្ឋាន Edwards ។​
Laura Siebert អ្នកនាំពាក្យ​នៃ​កម្មវិធី​អភិវឌ្ឍ F-35 របស់​ក្រុមហ៊ុន Lockheed Martin ប្រាប់ RIA Novosti រុស្ស៊ី​ថាៈ នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញថា យើង​បាន​ឈានទៅដល់​ការរីកចម្រើន​១​ហើយ នឹងមាន​សមត្ថភាព​បា​ញ់​កាំជ្រួច​បាន​សុ​ក្រិត ចំ​គោលដៅ ។​

​នេះ​គឺជា ​សមត្ថភាព​ថ្មី​របស់ F-35 ។ F-35 ត្រូវបាន​អភិវឌ្ឍ​គំរូ​៣ ដោយឡែកៗ​ពីគ្នា សម្រាប់​ប្រភេទ​ទ័ពអាកាស​, ទ័ពជើងទឹក និង​ទាហានជើងទឹក វាយប្រហារ​លើគោក​រប​ស់​អាមេរិក ។​

​បើ​គិត​តាម​តម្លៃ​ឆ្នាំ​២០១២ F-35 មានតម្លៃ ៧៥ លាន​ដុល្លារ ក្នុង​១​គ្រឿង តែបើ​គិត​តាម​កម្រិត​អតិផរណា វា​មានតម្លៃ​រហូតដល់ ៨៥ លាន​ដុល្លារ ឯណោះ ៕
ប្រភព ខ្មែរស្ថាបនា

No comments:

Post a Comment