សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Thursday, June 6, 2013


ការបំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​វាលវែង​និង​ភ្នំ​ក្រវ៉ា​ញ ជា​ប្រភព​សេដ្ឋកិច្ច​របស់លោក គឹម ចិន្តា​

​ខេត្តពោធិ៍សាត់ ៖ លោក គឹម ចិន្តា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ មាន​ភាព​ធូររលុង​មិនដែល​ហ៊ាន​ចេញមុខ​បង្ក្រាប​ការ ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ របស់​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ឆ្លងកាត់​ខេត្តពោធិ៍សាត់ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​នោះទេ​ ដែល​​គេ​សង្ស័យថា​ក្រុម​ឈ្មួញ​រកស៊ី​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ ទំនងជា​មានការ​ត្រូវរ៉ូវ​បង់​លុយ​បង់​កាក់​ជូន​លោក គឹម ចិន្តា ផងដែរ​ហើយ​មើលទៅ ទើប​ពួកគេ​អាចធ្វើ​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ​ពេញបន្ទុក គ្មាន​ក្រែង​ញញើត​ច្បាប់ទម្លាប់​អ្វី​ឡើយ​។
 
សេចក្តីរាយការណ៍​ពី​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ក្នុងភូមិ​សាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ មាន​ការដាក់​ម៉ាស៊ីន​រ៉ៃ​សម្រាប់​អារច្រៀក​ឈើ​រាប់សិប​កន្លែង ហើយ​ប្រភេទ​ឈើ​ជាច្រើន​ដូចជា​បេង ធ្នង់ ផ្ចឹក នាងនួន ត្រូវបាន​ក្រុម​ឈ្មួញ​កាប់បំផ្លាញ​យ៉ាង​រាល​ដាល​​នៅតាម​តំបន់​អភិរក្ស ហើយ​អូស​យកមក​អារច្រៀក​នៅតាម​ចំណុច​រោង​សិប្បកម្ម​ជាច្រើន​កន្លែង ដែល​ដាក់​បង្កប់​នៅក្នុង​ព្រៃ​។ រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងនោះ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ៃ ផ្ទុយ​ពីបទ​បញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ក្រុម​ឈ្មួញ​អាចធ្វើ​សកម្មភាព​ទៅបាន​ក៏​ព្រោះតែ​មានការ​បើកភ្លើង​ ខៀវ​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ជាពិសេស​ជំនាញ​រដ្ឋបាល​ ព្រៃឈើ​របស់លោក គឹម ចិន្តា តែម្តង​។
 
​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស នៅ​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ នាពេល​បច្ចុប្បន្ននេះ មាន​រូបភាព​អនា​ធិប​តេយ្យ​​ខ្លាំង​បំផុត ហើយ​គេ​សង្កេតឃើញ​ឈើ​ហ៊ុ​ប​មូល​គ្រប់​ប្រភេទ​ទាំង​ឈើ​មិនទាន់​គ្រប់​អាយុ​ ក៏ត្រូវ​បាន​ក្រុម​ឈ្មួញ កាប់បំផ្លាញ​យ៉ាង​វិនាស​ហិនហោច ប្រមូល​យកមក​អារច្រៀក​នៅ​ចំណុច​រោង​សិប្បកម្ម​ខុសច្បាប់​រាប់សិប​កន្លែង គេ​មិនដែល​ឃើញ​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​ហើបមាត់​ឬ​ចុះបង្ក្រាប​ម្តងណា​ឡើយ​។ ក្រុម​ឈ្មួញ​ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ផងដែរ ទើប​គេ​មិនដែល​ឃើញ​លោក ខូ​យ សុខា ជា​អភិបាលខេត្ត​ពោធិ៍សាត់​ចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះទៅ​ បង្ក្រាប​រោង​ម៉ាស៊ីន​រ៉ៃ កែច្នៃ​អារ​ច្រៀក​​ឈើ​ខុសច្បាប់​ទាំងនោះ​ឲ្យ​ស្របតាម​បទបញ្ជា​របស់​ រាជរដ្ឋាភិបាល​ម្តងណា​ឡើយ ។
 
នៅក្នុង​ខេត្តពោធិ៍សាត់​នេះ​ផងដែរ ក៏មាន​ការដឹកជញ្ជូន​ឈើ​គ្រញូង​ឆ្លងកាត់​យ៉ាង​អនាធិបតេយ្យ​បំផុត ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើ​ប្រាស់​រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ទាំងយប់​ទាំង​ ថ្ងៃ ហើយ​រាល់​ការដឹកជញ្ជូន​ឈើ គ្រញូង​ខុសច្បាប់​ឆ្លងកាត់​ខេត្តពោធិ៍សាត់ ស្ទើរ​ខូង​ផ្លូវ​ទៅហើយ គេ​មិនដែល​ឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក គឹម ចិន្តា បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងនោះ​យក​ស្នាដៃ​ទៅ​បង្អួត​ថ្នាក់លើ​ នោះទេ ហើយ​កន្លងមក​គេ​សង្កេតឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក គឹម ចិន្តា រង​ចាំតែ​ទទួល​វត្ថុ​តាង​ជា​រថយន្ត​និង​ឈើ​ល្មើសច្បាប់​ដែល​សមត្ថកិច្ច​ដទៃ​ ចេញមុខ​បង្ក្រាប​ជំនួស​តែប៉ុណ្ណោះ ដូចដែល​មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក គឹម ចិន្តា មិន​ចង់បាន​ស្នាដៃ​យកទៅ​បង្អួត​ថ្នាក់លើ​ទេ គឺ​គាត់​ចង់​បានតែ​លុយ​យកទៅ​ច្រក​ហោប៉ៅ​សម្រាប់​ធ្វើ​មាន​ធ្វើបាន​ ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។
 
​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​គួរតែ​យកចិត្តទុកដាក់​ពី​ភាពអនាធិបតេយ្យ​នៃ​ ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ជាពិសេស​ការដាក់​តាំង​ម៉ាស៊ីន​អារច្រៀក​កែច្នៃ​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ឡើង​វិញ​ជាបន្ទាន់ មិនគួរ​ទុក​ឱកាស​ឲ្យ​លោក គឹម ចិន្តា ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​នោះទេ ព្រោះ​ទំហំ​នៃ​ការបំផ្លាញ​ព្រៃឈើ​នៅក្នុង​ខេត្ត​ពោ​ធិ៍​សាត់​ទាំងមូល គួរ​ឲ្យ​ភ័យខ្លាច​និង​ព្រួយបារម្ភ​បំផុត​។ គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ថា​តើ​លោក ខូ​យ សុខា ជា​អភិ​បាលខេត្ត​ពោធិ៍សាត់ មាន​ឆន្ទៈ​លុបបំបាត់​ភាព​អសកម្ម​នៃ​ការបំផ្លាញ​ព្រៃឈើ​ខុសច្បាប់​យ៉ាង​ មហន្តរាយ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ តាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ឬក៏​យ៉ាងណា​៕
421590_231859323576174_1800998980_n 
ប្រភព Watphnom News


No comments:

Post a Comment