សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, June 1, 2013


កម្ពុជា-ថៃ ចុះត្រួតពិនិត្យ ចំណុចបើកច្រកស្ទឹងបត់ និងសិក្សា ពីការធ្វើផ្លូវតភ្ជាប់គ្នា

E-mail Print PDF
បន្ទាយមានជ័យ ៖ អាជ្ញាធរកម្ពុជា-ថៃ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការបរទេស នៃប្រទេស ទាំង២ បានចុះត្រួតពិនិត្យចំណុចព្រំដែន ដែលនឹងត្រូវបើកច្រកឆាប់ៗ ខាងមុខនេះ គឺច្រកស្ទឹងបត់ និងច្រកណង អៀន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ។
ភាគីកម្ពុជា ដឹកនាំប្រតិភូ ដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោក ចុង ផែត អភិបាលរង ខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល និងលោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធនានា ជាច្រើននាក់ ។ រីឯភាគីថៃ ដឹកនាំ ប្រតិភូដោយលោក A Cksiri Burasiri ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការ ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេស ជិតខាងថៃ (NEDA) ។
នៅពេលព្រឹកភាគីកម្ពុជា-ថៃ បានចុះពិនិត្យចំណុច ដែលនឹងត្រូវបើកច្រក ខាងទឹកដីថៃ គឺច្រកណងអៀន ស្ថិតនៅ ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ហើយនៅវេលាម៉ោង ១ និង៣០ នាទី ទើបប្រតិភូទាំង ២ ប្រទេស ចុះត្រួតពិនិត្យ ចំណុចដែលនឹងបើ់កច្រកស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ។
ការចុះត្រួតពិនិត្យនេះ ត្រូវបានគេពិភាក្សាគ្នា ដើម្បីពន្លឿនដល់ការបើកច្រក និងការសិក្សាពីគម្រោងសាងសង់ ស្ពាន និងផ្លូវឆ្លងតាត់ពីថៃ ចូលមកកម្ពុជា ឲ្យបានឆាប់។ ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់ ប្រតិភូទាំង២ ប្រទេស បានថតរូបរួមគ្នា នៅចំណុចបង្គោលតម្រុយ ដែលនឹងត្រៀមបើកច្រក ៕

No comments:

Post a Comment