សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, June 22, 2013

វីដេអូ៖ ស្ត្រីម្នាក់ និងកូនស្រី​ត្រូវ​រន្ទះ​បាញ់​២​ដង សំណាង​ល្អ​មិន​គ្រោះ​ថ្នាក់​ដល់​ជីវិត

រុស្ស៊ី៖ នេះគឺជាសំណាង​មួយក្នុង​មួយពាន់​គ្រោះថ្នាក់ ដែលស្ត្រី​ម្នាក់ និងកូនស្រី​ត្រូវរន្ទះ​បាញ់ដល់​ទៅ២ដង​ផ្ទួនៗ តែសំណាង​មិនមាន​គ្រោះថ្នាក់ដល់ជីវិតអ្វីឡើយ។ អ្នកស្រី Tatiana Makhnevo អាយុ២៨ឆ្នាំ និងកូនស្រីអាយុ៦ឆ្នាំ បានកាន់ឆ័ត្រជ្រកភ្លៀងនៅម្ខាងផ្លូវ ហើយក៏ត្រូវរន្ទះបាញ់តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅជិតទីក្រុង Omsk ប្រទេសរុស្ស៊ី ក្រោយពីត្រូវរន្ទះបាញ់ភ្លាម ពួកគេ​ ទាំង២ត្រូវបានអ្នកជិះម៉ូតូធ្វើដំណើរឆ្លងកាត់នោះកាត់រថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗតែម្តង។ សំណាងល្អពួកគេ​ទាំង​​២នាក់ត្រូវ​ក្រុម​ គ្រូពេទ្យជួយសង្គ្រោះអោយរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ ទស្សនាហេតុការណ៍រន្ធះបាញ់ទាំងអស់គ្នា៖
ប្រភព Khmer-note

No comments:

Post a Comment