 |
បរិស្ថានល្អត្រូវចាប់ផ្ដើមពីយើងទាំងអស់គ្នា |
សព្វថ្ងៃ បញ្ហាផ្ទុកផ្ដាក់ និងប្រមូលសម្រាម
គឺជាក្ដីកង្វល់មួយសម្រាប់ប្រជាពលរដ្ឋ
និងជាប្រធានបទដ៏ក្ដៅគគុកមួយដែលប្រជាពលរដ្ឋ
និងអាជ្ញាធរកំពុងចោទដាក់គ្នា។
តាមការសង្កេត នៅកែងផ្លូវ ឬដីទំនេរទំនេរចោលមួយចំនួន
បានក្លាយទៅជាកន្លែងចោលសម្រាមរបស់ប្រជាពលរដ្ឋ
ហើយចំនួនសម្រាមកាន់តែមានចំនួនច្រើនឡើងៗ
បណ្ដាលឲ្យបរិស្ថានក្នុងតំបន់មានភាពមិនប្រក្រតី
ដោយសារតែក្លិនស្អុយសាយភាយចេញពីគំនរសម្រាមទាំងនោះ
និងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទៀតផង។
ម្យ៉ាងវិញទៀតនោះ
បញ្ហាក្នុងការប្រមូលសម្រាមគឺស្ថិតនៅក្នុងចំណុចក្ដៅ
ដោយសារតែភាពយឺតយ៉ាវពីសំណាក់ក្រុមហ៊ុនលើការប្រមូលសម្រាម។
បញ្ហានេះក៏កាន់តែជម្រុញឲ្យសម្រាមកាន់តែមានការកើនឡើង
និងបង្កជាបញ្ហាផងដែរ។ យ៉ាងណាមិញ
ការផ្ទុកផ្ដាក់សម្រាមរបស់ប្រជាពលរដ្ឋមួយចំនួនគឺមិនទាន់មានភាពល្អ
ប្រសើរ
និងបែងចែកតាមប្រភេទនៅឡើយដែលជាហេតុធ្វើឲ្យសម្រាមកាន់តែមានសភាព
មិនល្អ និងសាយក្លិនកាន់តែអាក្រក់។
បញ្ហាប្រឈមនេះ
ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងចាស់ដៃទៅលើអាជ្ញាធរពីកង្វះ
សមត្ថភាពកក្នុង
ការដោះស្រាយ និងកាត់បន្ថយនូវចំនួនសម្រាម
ខណៈដែលប្រជាពលរដ្ឋមួយចំនួនមិនបានចូលរួមថែរក្សាបរិស្ថានក្នុង
តំបន់ និងបន្ដបោះចោលសម្រាមដោយគ្មានសណ្ដាប់ធ្នាប់ផងនោះ។
ហើយបញ្ហានេះយើងមិនអាចធ្វើការស្ដីបន្ទោសទៅលើភាគីណាម្ខាងបានឡើយ
ព្រោះប្រសិនបើសង្កេតទៅលើស្ថានភាពបច្ចុប្បន្ន
យើងបានឃើញយ៉ាងច្បាស់ថា
ប្រភពនៃសម្រាមទាំងនោះកើតឡើងដោយសារតែអ្នកណា
ហើយបញ្ហាទាំងនេះមានអ្នកណាហ៊ានចេញមុខទទួលខុសត្រូវឬទេ
គឺមានតែការចោទដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ។
ប្រសិនបើក្រឡេកទៅមើលបណ្ដាប្រទេសដែលមានការអភិវឌ្ឍន៍នៅក្នុង
តំបន់មួយចំនួន ការផ្ទុកផ្ដាក់សម្រាមគឺជាកត្តាយ៉ាងសំខាន់មួយ
ដែលប្រជាពលរដ្ឋ និងអាជ្ញាធរចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ
ត្បិតពួកគេបានដឹងថាសម្រាមគឺជាប្រភពនៃមេរោគ
និងបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ
ជាពិសេសសុខភាពប្រជាពលរដ្ឋ
ប្រសិនបើមិនមានការផ្ទុកផ្ដាក់វាត្រឹមត្រូវទេនោះ។
បន្ថែមទៅទៀតនោះ ការផ្ទុកផ្ដាក់សម្រាមទៀតសោត
ត្រូវបានប្រជាពលរដ្ឋនៃប្រទេសទាំងនោះបែងចែកទៅតាមប្រភេទ
ដែលអាជ្ញាធរក៏ដូចជាក្រសួងពាក់ព័ន្ធបានកំណត់
ដោយមានការដាក់នូវធុងសម្រាមត្រឹមត្រូវ
និងដាក់ពណ៌ដើម្បីជាកំណត់សម្គាល់
ហើយប្រភេទសម្រាមត្រូវបានបែងចែកជា សំណល់រឹង រាវ
និងសំណល់ផ្ទះបាយ
ដែលជាហេតុធ្វើឲ្យគេអាចគ្រប់គ្រងបញ្ហានេះបានយ៉ាងល្អប្រសើរ។
ក្រឡេកមកមើលការផ្ទុកផ្ដាក់សម្រាមក្នុងប្រទេសកម្ពុជា
ជាពិសេសរាជធានីភ្នំពេញវិញម្ដង យើងសង្កេតឃើញថា ប្រជាពលរដ្ឋ
និងអាជ្ញាធរហាក់ដូចជាមិនសូវមានភាពស៊ីសង្វាក់នឹងគ្នាទាល់តែសោះ
ដោយមានប្រជាពលរដ្ឋមួយចំនួនបានចោលសម្រាមពាសវាលពាសកាល
ឯអ្នកខ្លះទៀតដាក់សម្រាមនៅនឹងមុខចញ្ចើមផ្លូវក្បែរមាត់លូបង្ក
ឲ្យមានការស្ទះលូនៅពេលមានភ្លៀងម្ដងៗ
ហើយមានអ្នកខ្លះទៀតបានយកសម្រាមទៅចោលនៅកែងផ្លូវឬដីទំនេរ
ដែលធ្វើឲ្យអ្នកដ៏ទៃទៀតយកសម្រាមទៅចោលតាមរហូតធ្វើឲ្យសម្រាមគរ
ឡើងស្ទើរដូចកូនភ្នំមួយទៅហើយ។ បន្ថែមទៅទៀតនោះ
ការបែងចែកនូវប្រភេទសម្រាម
គឺមិនត្រូវបានយកចិត្តទុកដាក់ពីប្រជាពលរដ្ឋឡើយ
ដោយពួកគេដឹងតែច្រកដាក់ក្នុងថង់នូវរាល់ប្រភេទសម្រាម
និងយកទៅបោះចោលតែម្ដង
ដែលវាជាហេតុធ្វើឲ្យក្លិនរបស់សម្រាមទាំងនោះឆាប់សាយភាយយ៉ាង
ឆាប់រហ័ស។
ដោយសារតែបញ្ហាខាងលើនេះហើយ
ទើបធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅកក្រហាយនៅពេលដែលក្រុមហ៊ុន
ពាក់ព័ន្ធមកប្រមូលសម្រាមយឺតយ៉ាវម្ដងៗ
ដោយសារតែក្លិនសម្រាមនោះប៉ះពាល់ដល់ការដកដង្ហើមរបស់ពួកគេខ្លាំង
ពេក។ ម្យ៉ាងវិញទៀតនោះ
ប្រជាពលរដ្ឋមួយចំនួនបានធ្វើការរិះគន់ដល់អាជ្ញាធរក្នុងការអនុវត្ត
ច្បាប់ ឬពិន័យដល់អ្នកចោលសម្រាមផ្ដេសផ្ដាស
ខណៈពេលដែលពួកគេមិនបានចូលរួមកាត់បន្ថយបញ្ហានេះទាល់តែសោះ
ហើយក៏មិនមានសមត្ថកិច្ចណាម្នាក់ទៅអង្គុយចាំយាមមើលអ្នកចោល
សម្រាមផ្ដេសផ្ដាសឡើយត្បិតប្រជាពលរដ្ឋគួរមានសីលធម៌
និងទំនួលខុសត្រូវក្នុងការផ្ទុកផ្ដាក់សម្រាម
និងចូលរួមក្នុងការថែរក្សាបរិស្ថានក្នុងតំបន់ដែលខ្លួនរស់នៅ។
វាជារឿងងាយស្រួលទេ ចំពោះការលុបបំបាត់បញ្ហាមួយនេះ
ដោយប្រជាពលរដ្ឋគួរតែរៀបចំឲ្យមានកន្លែងចោលសម្រាមត្រឹមត្រូវដូចជា
ការដាក់ក្នុងធុងសម្រាម ឬមានបាវសម្រាប់ច្រកសម្រាម
និងបែងចែកនូវប្រភេទសម្រាមទាំងនោះតាមការកំណត់។
ជាពិសេសទៅទៀតនោះ ប្រជាពលរដ្ឋមិនគួរបោះចោលសម្រាមនៅតាមកែងផ្លូវ
ឬដីទំនេរចោលនោះទេ
ព្រោះថាការធ្វើដូច្នោះនឹងធ្វើឲ្យមានអ្នកដ៏ទៃចោលសម្រាមជា
បន្ដបន្ទាប់ និងធ្វើឲ្យសម្រាមកាន់តែមានចំនួនកើនឡើង
ដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការប្រមូលពីក្រុមហ៊ុន។
 |
បរិស្ថានល្អត្រូវចាប់ផ្ដើមពីយើងទាំងអស់គ្នា |
ប្រភព៖
ABC