ដោយ នួន បូរិន និង ញឹម សុខន
ថ្ងៃអង្គារ ទី12 មីនា ឆ្នាំ2013 ម៉ោង16:44
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថតពី Facebook)
ប្រធាន
គណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ប្រកាសថា
ដំណើរទស្សនកិច្ចរបស់លោក មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដូចជា
ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងប្រទេសភូមា
ថាជាជោគជ័យការទូតថ្មីមួយទៀតរបស់លោក។ លោក សម រង្ស៉ី ចាត់ទុកថា
ជោគជ័យនោះ ដោយសាររូបលោកបានជួបមេបក្សប្រឆាំងមួយចំនួន
ជាពិសេសមេបក្សប្រឆាំងនៅភូមា គឺលោកស្រី អ៊ុងសាន ស៊ូជី
ដែលជាមេដឹកនាំបក្សប្រឆាំងល្បីបំផុតក្នុងពិភពលោក
ដែលបានព្រមសហការគ្នា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
និងនៅភូមា។ ហើយករណីសម្តេចក្រុមព្រះមានព័ត៌មានថា
ចង់ចូលរួមដែរនោះ លោកសូមស្វាគមន៍។
សូមស្តាប់បទសម្ភាសន៍របស់លោកនួន បូរិន ជាមួយលោកសម រង្ស៊ី ដូចតទៅ៖
No comments:
Post a Comment