សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, May 19, 2013

សមត្ថកិច្ច​ដោះ​លែង​គ្រូ​បង្រៀន​អារ​ក​សន្តិសុខ​ហាង​ខារ៉ាអូខេ

សមត្ថកិច្ច​ដោះ​លែង​គ្រូ​បង្រៀន​អារ​ក​សន្តិសុខ​ហាង​ខារ៉ាអូខេ

ព្រះ សីហនុៈ ​គ្រូ​បង្រៀន​អនុ​វិទ្យាល័យ​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហនុ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ពី​បទ​អារ​ក​សន្តិសុខ​ហាង​ ខារ៉ាអូខេ​មួយ​រូប​ឲ្យ​របួស​ធ្ងន់​ធ្ងរ​ត្រូវ​នាយ​នគរបាល​ខេត្ត​ម្នាក់​ អះអាង​ថា ត្រូវ​គេ​ដោះ​លែង កាល​ពី​ថ្ងៃ​ម្សិលមិញ។
លោក កុល ផល្លី ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហនុ បាន​ថ្លែង​ថា លោក កែម សុវណ្ណ វ័យ​២៥​ឆ្នាំ ជា​គ្រូ​បង្រៀន​អនុ​វិទ្យាល័យ​មិត្តភាព​ក្រុង​ព្រះ​សីហនុ ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​រវាង​ភាគី​ទាំង​ពីរ​ហើយ​ជន​រងគ្រោះ​បាន​ដក ​ពាក្យ​បណ្តឹង​វិញ បន្ទាប់​ពី​គាត់​ក៏​បាន​សុខ​ចិត្ត​សង​ជំងឺ​ចិត្ត​ជន​រងគ្រោះ។
លោក​បាន​ប្រាប់​ថា៖ «​នេះ​ជា​ករណី​អចេតនា ហើយ​គ្រូ​បង្រៀន​រូប​នោះ​ពុំ​មាន​បំណង​សម្លាប់​ជន​រងគ្រោះ​ទេ។ ករណី​នេះ ឥឡូវ​បាន​ដោះ​ស្រាយ​ចប់​ហើយ​។ គាត់​ត្រូវ​ដោះ​លែង​បន្ទាប់​ពី​បាន​សង​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ជន​រងគ្រោះ​»។
តែ​ទោះ​ជា​យ៉ាង​ណា​លោក​មិន​ប្រាប់​លម្អិត​ពី​ករណី​នេះ​ឡើយ​។
មន្រ្តី​នគរបាល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា លោក​កែម សុវណ្ណ ត្រូវ​គេ​ដោះលែង​បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​ជាមួយ​ជន​រងគ្រោះ ឈ្មោះ អ៊ីម រតនា វ័យ​២៦​ឆ្នាំ ឲ្យ​ព្រម​ដក​ពាក្យ​បណ្តឹង​ជាមួយ​ការ​បង់​ប្រាក់​៦៥០​ម៉ឺន​រៀល​ជា​សំណង​ឲ្យ​ ជន​រងគ្រោះ​។
មន្រ្តី​រូប​នេះ​បញ្ជាក់​ថា លោក កែម សុវណ្ណ និង​មិតុ្ត​ភក្តិ​គាត់​ពីរ​នាក់​បាន​ចាប់​សន្តិសុខ​ខារ៉ាអូខេ ម្នាក់​អារ​ក​គាត់​នឹង​កាំបិត​ឲ្យ​រង​របួស​ត្រូវ​ដេរ ២០​ថ្នេរ​។
លោក ប៊ូ ប៊ុនហ៊ាង ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ លោក កែម សុវណ្ណ និង​គ្រួសារ​របស់​លោក ក៏​មិន​អាច​ទាក់​ទង​បាន​ដូច​គ្នា​កាល​ពី​ម្សិលមិញ​៕ NR​

No comments:

Post a Comment