សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Monday, May 20, 2013

តៃវ៉ាន់​ធ្វើ​សមយុទ្ធ​គំរាម​ហ្វីលីពីន


130517_17a

ឧទ្ធម្ភាគចក្រ​ស៊ើប​ការណ៍ S-70C របស់កង​ទ័ព​ជើ​ងទឹក​តៃ​វ៉ាន់ ហោះ​ក្រវែល​ពីលើកងនាវា​ ពេល​ធ្វើ​សម​យុទ្ធ​ក្នុង​ច្រក​សមុទ្រ​ បាស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​​។ AFP

ក្រុងតៃប៉ិៈ កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​ក្នុង​ដែន​ទឹក​ក្បែរ​ប្រទេស​ហ្វីលីពីន​ភាគ​ ខាង​ជើង​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​សម្លាប់​អ្នក​នេសាទ​តៃវ៉ាន់​ម្នាក់ បន្ទាប់​ពី​មិន​ព្រម​ទទួល​យក​ការ​សុំ​ទោស​ជា​ថ្មី​សម្រាប់​ការ​ស្លាប់​នោះ។

ឆ្មាំ​សមុទ្រ​ហ្វីលីពីន​បាន​បាញ់​សម្លាប់​បុរស​នេសាទ​អាយុ​៦៥​ឆ្នាំ​ ម្នាក់​កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​ពួកគេ​និយាយ​ថា ទូក​របស់​គាត់​បាន​ឆ្លង​ចូល​ក្នុង​ដែន​សមុទ្រ​របស់​ហ្វីលីពីន​ខុស​ច្បាប់​។ កំហឹង​នៅ​តៃវ៉ាន់​ជុំវិញ​ឧបទ្ទវហេតុ​នេះ​បាន​កើន​ឡើង​ចំ​ពេល​ខ្វះ​នៃ​ការ​ សម្តែង​វិប្បដិសារី​នៅ​ក្រុង​ម៉ានីល​។

អាជ្ញាធរ​ការពារ​ជាតិ​តៃវ៉ាន់ បាន​និយាយ​ថា នាវា​ពិឃាត​មួយ​កង​តូច​នាវា​ចម្បាំង​ពីរ​គ្រឿង និង​នាវា​ឆ្មាំ​សមុទ្រ​បួន​គ្រឿង​បាន​បណ្តែត​ខ្លួន​ទៅ​ក្នុង​ដែន​ទឹក​ក្បែរ​ កោះ បាស៊ី​ដើម្បី​ពង្រឹង​ការ​ទាមទារ​ទឹក​ដី​របស់​តៃវ៉ាន់​នៅ​ក្នុង​តំបន់​។

រដ្ឋមន្ត្រី​ការ​បរទេស​តៃវ៉ាន់ លោក​ដេវិត លីន និង​គ្រួសារ​អ្នក​នេសាទ​រងគ្រោះ​បដិសេធ​មិន​ជួប​ជាមួយ​អ្នក​តំណាង​ផ្ទាល់​ ម្នាក់​ដែល​លោក​ប្រធានាធិបតី បេនីកណូ អាគីណូ​បាន​បញ្ជូន​មក ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​រក្សា​វិបត្តិ​ការទូត​។ លោក​នឹង​ត្រឡប់​ទៅ​ក្រុង​ម៉ានីល​វិញ​នៅ​ពេល​ក្រោយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​។

នៅ​ព្រលាន​យន្តហោះ​លោក Amadeo Perez បាន​ប្រាប់​អ្នក​កាសែត​ថា​៖​«​ខ្ញុំ​មក​ដើម្បី​សម្តែង​ការ​សោកស្តាយ​ និង​ការ​សុំទោស របស់​ប្រធានាធិបតី និង​ប្រជាជន​ហ្វីលីពីន​ជុំវិញ​ការ​បាត់បង់​ជីវិត​ដ៏​អកុសល​និង​អចេតនា​នោះ»។

លោក Perez ជា​ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​វប្បធម៌​ក្រុង​ម៉ានីល​ដែល​ចាត់ចែង​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ក្នុង​ពេល​ អវត្តមាន​ទំនាក់ទំនង​ការទូត​។

តៃវ៉ាន់​បាន​ចាត់​ទុក​ការ​សុំទោស​នេះ​«​មិន​អាច​ទទួល​យក​បាន​»​ទេ​ដែល​ការ​ស្លាប់​នេះ ត្រូវ​បាន​ហ្វីលីពីន​ពណ៌​នា​ថា​ដោយ​អចេតនា​។

ភាព​តានតឹង​កើន​ឡើង បន្ទាប់​ពី​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ពុធ​បាន​ដាក់​ទណ្ឌកម្ម​លើ​ហ្វីលីពីន​ដោយ​ ក្នុង​នោះ​មាន​ទាំង​បម្រាម​មិន​ឲ្យ​ជួល​កម្មករ​ហ្វីលីពីន​ថ្មី ការ​ប្រុងប្រយ័ត្ន​ការ​ធ្វើ​ដំណើរ​កម្រិត​ក្រហម​ដោយ​ជំរុញ​មិន​ឲ្យ​ពលរដ្ឋ​ តៃវ៉ាន់​ធ្វើ​ដំណើរ​ទៅ​ហ្វីលីពីន និង​ការ​ផ្អាក​ការ​ដោះដូរ​មន្ត្រី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម និង​កិច្ចការ​សិក្សា​។

ប្រធានាធិបតី​តៃវ៉ាន់ លោក ម៉ា យីងជាវ​បាន​ទទូច​សា​ថ្មី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ហ្វីលីពីន​គួរ​ទទួល​ខុស ​ត្រូវ​ជុំវិញ​ការ​ស្លាប់​បុរស​អ្នក​នេសាទ​រូប​នេះ។

លោក​ម៉ា​បាន​ថ្លែង​ថា​៖​«​ខ្ញុំ​សង្ឃឹម​ថា ហ្វីលីពីន​នឹង​យល់​ថា​ពួកគេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​សហគមន៍​ អន្តរជាតិ​។ ការ​បាញ់​ពលរដ្ឋ​ស្លូត​ត្រង់ និង​គ្មាន​អាវុធ​នៅ​លើ​លម្ហ​សមុទ្រ​គឺ​មិន​មែន​ជា​ទង្វើ​មួយ​ដែល​បណ្តា​ អារ្យ​ប្រទេស​អត់​ឱន​ឲ្យ​នោះ​ទេ​»៕ CC

ភ្នំពេញ ប៉ុស្តិ៍

No comments:

Post a Comment