Written by:admin
Written on:May 23, 2013

មនុស្សរបស់លោកមិនឆ្លុះបញ្ចាំងពីការពិត។ ប៉ុន្តែ សង្គមស៊ីវិលខ្លះបានអះអាងថា ការប្រឆាំងរបស់ក្រុមយុវជននោះ គឺជាការរៀបចំទុកជាមុនរបស់អ្នកនយោបាយ។
«សំឡេងស្រែកហោរ»
នេះជាសំឡេងស្រែកបញ្ចើចបញ្ចើរបស់យុវជនមួយក្រុម សំដៅទៅលោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីលោកបានថ្លែងបាឋកថា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា កាលពីថ្ងៃទី២១ ឧសភា។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា កាលពីថ្ងៃទី២១ ឧសភា រៀបចំសិក្ខាសាលាអប់រំសិទ្ធិមនុស្សមួយ ទៅលើប្រធានបទស្ដីពីការប្រឈមទៅនឹងការផ្សះផ្សាជម្លោះផលប្រយោជន៍ នៅក្នុងច្បាប់ ស្ដីពីការវិនិយោគបរទេស ដោយមានយុវជនប្រមាណ ៤០០នាក់ ចូលរួម។ មូលហេតុតែមួយគត់ដែលនាំឲ្យអង្គការសហប្រជាជាតិរៀបចំពិធីនោះ ដោយសារតែសាកលវិទ្យាល័យនេះ គឺជាសាកលវិទ្យាល័យតែមួយគត់ដែលកំពុងផ្ដល់ការសិក្សាបរិញ្ញាបត្រ ជាន់ខ្ពស់ច្បាប់ជំនាញសិទ្ធិមនុស្ស។
ប៉ុន្តែ ក្ដីរំពឹងនេះ បានផ្ទុយទៅវិញ នៅបន្ទាប់ពីលោក សុរិយា ស៊ូប៊ែឌី ធ្វើបាឋកថាស្ដីពីការប្រឈមទៅនឹងការផ្សះផ្សាជម្លោះផលប្រយោជន៍នៅ ក្នុងច្បាប់ ស្ដីពីការវិនិយោគបរទេសរួច ហើយបើកឲ្យក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានា សួរសំណួរទៅលោក។ យុវជនបុរសនារី ៦នាក់ បានសួរសំណួរ និងបញ្ចេញយោបល់ ដោយមានការប្រមាថទៅលើបុគ្គលលោកដោយផ្ទាល់។
«សំឡេងយុវជនសួរទៅកាន់លោក ស៊ូប៊ែឌី»
សំណួរទាំងនេះ ធ្វើឲ្យមានការអបអរសាទរពីនិស្សិតដែលចូលរួមស្ដាប់នៅក្នុងបន្ទប់សន្និសីទនោះ។
«សំឡេងទះដៃ»
តែទោះជាយ៉ាងណា លោក ស៊ូប៊ែឌី បានផ្ដល់ចម្លើយទាំងទឹកមុខញញឹម និងកោតសរសើរចំពោះភាពក្លាហានរបស់យុវជនដែលហានសួរសំណួរទាំងនេះ។
យ៉ាងណាក៏ដោយ អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការក្នុងវិស័យលើកកម្ពស់យុវជន បានវាយតម្លៃព្រឹត្តិការណ៍ប្រឆាំងជំទាស់ចំពោះមុខលោក ស៊ូប៊ែឌី ដោយយុវជនមួយក្រុមនេះ ថាជាភាពអាម៉ាស់មួយដែលឆ្លុះបញ្ចាំងថាជាការរៀបចំទុកជាមុន ក្នុងរូបភាពនយោបាយ មិនបានផុសចេញពីបេះដូងពិតរបស់យុវជននោះទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ឱកាសរបស់យុវជនក្នុងការ ក្រេបយកចំណេះដឹងពីអ្នកជំនាញសិទ្ធិមនុស្ស។ លោកថា ក្នុងនាមជានិស្សិតដែលមានការយល់ដឹងច្រើន មិនគួរធ្វើប្រតិកម្មភ្លាមៗនោះទេ ពួកគេត្រូវមានគំនិតឈរលើការពិចារណាឲ្យបានច្រើន ដើម្បីធ្វើការប្រៀបធៀប។ លោកថា ព្រឹត្តិការណ៍នេះបានសបញ្ជាក់ឲ្យឃើញនូវតម្លៃអប់រំនៅកម្ពុជា។
ចំណែកប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា មានមតិថា លោកសូមឲ្យយុវជនរក្សានូវវប្បធម៌ចូលរួមឆ្លើយតបនៅរាល់បញ្ហានានា នៅក្នុងសង្គមផ្សេងៗ។ ប៉ុន្តែ លោកបារម្ភចំពោះយុវជនពីការទទួលបានព័ត៌មានពិត ពីព្រោះតាមបទពិសោធន៍ យុវជនមិនសូវបានទទួលព័ត៌មានពីសង្គមនោះឡើយ។
បើទោះបីជាមានការលើកសំណួររិះគន់ចំៗទៅរូបលោក និងមានយុវជនមួយចំនួនលើកបដា ដោយសរសេររិះគន់ និងបណ្ដេញរូបលោកចេញពីកម្ពុជា ក្ដី លោក សុរិយា ស៊ូប៊ែឌី នៅតែឆ្លើយតបដោយមិនខឹងសម្បារនោះទេ។
លោក សុរិយា ស៊ូប៊ែឌី៖ «ជាការពិត ក្នុងការរៀបចំជួយកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍតទៅទៀតនោះ ដើម្បីឲ្យកាន់តែទទួលបានការគោរពពីសហគមន៍អន្តរជាតិ ព្រោះកម្ពុជា គឺជាសមាជិកដ៏សំខាន់របស់អង្គការសហប្រជាជាតិ។ តើយើងត្រូវធ្វើដូចម្ដេចក្នុងការបំពេញតួនាទីឲ្យកាន់តែសំខាន់ សម្រាប់អង្គការសហប្រជាជាតិ នោះគឺជាគោលបំណងនៃរបាយការណ៍របស់ខ្ញុំ។ អ្នកអាចគិតថាវាមិនគួរឲ្យជឿទេនូវអ្វីដែលខ្ញុំបាននិយាយ ប៉ុន្តែខ្ញុំជឿជាក់ថា អ្នកអាចយល់ក្នុងរយៈពេល ២០ឆ្នាំខាងមុខ ព្រោះពេលនេះអ្នកនៅក្មេងនៅឡើយ»។
ក្នុងបដាដែលយុវជនទាំងនោះសរសេរ ទាំងភាសាខ្មែរ និងអង់គ្លេសផង មានដូចជា សូមអង្គការសហប្រជាជាតិលុបចោលអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិ មនុស្សនៅកម្ពុជា ចោលទៅ! សុរិយា ស៊ូប៊ែឌី គ្មានជំហរអព្យាក្រឹត្យជាដើម។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានព្យាយាមសម្ភាសយុវជនដែលប្រឆាំងនឹងលោក ស៊ូប៊ែឌី ប៉ុន្តែពួកគេបដិសេធ។ ប៉ុន្តែនិស្សិតម្នាក់ក្នុងចំណោមនោះ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ពួកគេជាសមាជិកក្រុមនិស្សិតនៃគណបក្សនយោបាយ។
យ៉ាងណា ព្រឹត្តិការណ៍នេះធ្វើឲ្យនិស្សិតមួយចំនួនក្នុងបន្ទប់សន្និសីទនេះ ដែលមិនបានដឹងមុន មានភាពស្រឡាំងកាំង។
យុវជន អំ ថងថេង ថ្លែងថា នេះជាភាពអាម៉ាស់មួយ និងសោកស្ដាយ ដែលយុវជនមួយក្រុមធ្វើបែបនេះ។
ខុសគ្នាតែ ១ថ្ងៃប៉ុណ្ណោះ ក្រុមអ្នកម៉ូតូឌុបបានវាយប្រហារដោយពាក្យសម្ដីទៅលើលោក ស៊ូប៊ែឌី ដោយប្រៀបធៀបដូចលោកទៅនឹងសត្វស្វា នៅខាងមុខទីស្នាក់ការការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ លោក សុរិយា ស៊ូប៊ែឌី នឹងបញ្ចប់បេសកកម្មលើកទី៩ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលលោកបានធ្វើ នៅក្នុងរបាយការណ៍របស់លោក ស្ដីពីប្រព័ន្ធតុលាការ កំណែទម្រង់សភា កំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងសម្បទានដីសេដ្ឋកិច្ចរបស់លោក នៅថ្ងៃទី២៥ ឧសភា៕


_________________________
No comments:
Post a Comment