ថ្ងៃ សុក្រ ទី ១០ ខែ ឧសភា ឆ្នាំ ២០១៣ ម៉ោង ១៧:២០
ក្រុមនាវាប្រយុទ្ធនៃកងទ័ពជើងទឹកអាមេរិកមួយដឹកនាំដោយ នាវាផ្ទុកយន្តហោះUSS Nimitz នឹងទៅដល់កូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះសំរាប់សមយុទ្ធកងទ័ពជើងទឹក បន្ទាប់ពីសមយុទ្ធរួមគ្នាមួយដែលបានធ្វើអោយកូរ៉េខាងជើងខឹង។
ក្រៅពីនាវាដើរដោយថាមពលនុយក្លេអ៊ែ រNimitz ក្រុមនាវានេះរួមមាននាវាបំពាក់ដោយកាំជ្រួចបញ្ជានាំផ្លូវចំនួន៣ គ្រឿងនិងនាវាពិឃាត នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់យោធាអាមេរិក។
ការធ្វើដំណើររបស់នាវាទៅដល់កំពង់ផែក្រុងពូសានគ្រោងសំរាប់ថ្ងៃសៅរ៍នេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា"ដំណើរទស្សនកិច្ចនៃនាវាកងទ័ពជើងទឹក អាមេរិកគឺជានិមិត្តរូបមួយនៃការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះ តំបន់និងបង្ហាញចំណាប់អារម្មណ៍ជាបន្តនៅក្នុងការធានាបរិយាកាសមួយ សំរាប់ស្ថិរភាព និងភាពចំរុងចំរើននៃសេដ្ឋកិច្ចតំបន់"។
ភាពតានតឹងយោធាលើឧបទ្វីបកូរ៉េបានកើនឡើងខ្ពស់អស់ពេលរាប់ខែមកហើយ ដោយកូរ៉េខាងជើងចេញការគំរាមជាបន្តបន្ទាប់អំពីអ្វីដែលខ្លួន មើលឃើញថាជាសមយុទ្ធរួមគ្នាដ៏បង្ករឿងរវាងកូរ៉េខាងត្បូង និងអាមេរិក។
តែបរិយាកាសហាក់ត្រជាក់បន្តិចវិញនៅមួយ សប្តាហ៍មកនេះបន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូងបញ្ចប់សមយុទ្ធរួមប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ កាលពីចុងខែមេសា និងមន្ត្រីអាមេរិកម្នាក់បាននិយាយថាកូរ៉េខាងជើងបានដកកាំជ្រួច ចេញពីទម្រត្រៀមបាញ់នៅឆ្នេរខាងកើត។
នាវា Nimitz ចំណុះ៩៧.០០០តោន ជានាវាធំបំផុតមួយក្នុងលោក។វានឹងចូលរួមប្រតិបត្តិការរុករក និងសង្គ្រោះរួមគ្នា ព្រមទាំងការហ្វឹកហាត់ក្នុងសមុទ្រជុំវិញឧបទ្វីបកូរ៉េ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធមិនព្រមបញ្ជាក់អំពី របាយការណ៍ដែលថាសមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនៅឆ្នេរ ខាងត្បូង និងខាងកើតបន្ទាប់ពីសមយុទ្ធប្រឆាំងនាវាមុជទឹកដែលកំពុងប្រព្រឹត្តទៅ នៅសមុទ្រលឿង៕

No comments:
Post a Comment