អាមេរិកទទួលជោគជ័យក្នុងការសាកល្បងយន្ដហោះ លឿនជាងសម្លេង WaveRider
ភ្នំពេញដេលី | Sunday, 05 May 2013 10:44:00 Share to: Facebook · Google+ · Tweet
្ដហោះ
គ្មានអ្នកបើកបរ ដែលត្រូវបានអភិវឌ្ឍសម្រាប់ទ័ពអាកាសរបស់អាមេរិក
ឈ្មោះថា WaveRider នេះ ត្រូវបានសាក ល្បងដោយជោគជ័យ
ដោយវាមានល្បឿនលឿនជាងសម្លេងដល់ទៅ ៥ដង។ យន្ដហោះ X-51A WaveRider
បានហោះហើរក្នុងរយៈពេលជាង ៣នាទី
ប្រើប្រាស់កម្លាំងរបស់ម៉ាស៊ីនប្រតិកម្មមួយ និងមានល្បឿន កម្រិត Mach
5,1 មានន័យវាលឿនជាងសម្លេង ៥ដង
នេះបើតាមសេចក្ដរីរាយការណ៍របស់សារព័ត៌មាន AP ។
ការហោះហើរកាលពីថ្ងៃទី ១ ឧសភា នោះ គឺជាការហោះហើរលើកទី ៤
ហើយក៏ជាការសាកល្បងលើកចុងក្រោយរបស់ X-51A WaveRider
នៃទ័ពអាកាសអាមេរិក។ ទ័ពអាកាសរបស់អាមេរិក បានចំណាយប្រាក់ ៣០០
លានដុល្លារ ដើម្បីធ្វើការស្រាវជ្រាវបច្ចេកវិទ្យាប្រតិកម្ម
លឿនជាងសម្លេង ដោយសង្ឃឹមថា
វាអាចនឹងត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារនៅទូទាំងពិភពលោក
ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
ចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិតពីគេហទំព័រដើម 
No comments:
Post a Comment