អ្នកវិទ្យាសាស្រ្តម្នាក់ បានរកឃើញសាកសពសត្វដំរីបុរាណ
ដែលមានអាយុកាលជាង ១ម៉ឺនឆ្នាំ
សុក្រ ៣១ ឧសភា, ២០១៣ ម៉ោង ១៤:៤០កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៊ីម្នាក់ មានឈ្មោះថា Semyon Grigoryev បានរកឃើញសាកសពសត្វដំរីបុរាណ ដ៏ធំមួយក្បាល ដែលមានអាយុកាលជាង ១ម៉ឺនឆ្នាំ ហើយឈាមរបស់វាគឺនៅដដែល។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពសត្វដំរីបុរាណមួយក្បាលនេះ គឺជាដំរីញី ដែលបានរកឃើញនៅលើកោះ New Siberian Islands ក្បែរឆ្នេរសមុទ្រ Siberia ស្ថិតក្នុងប្រទេសរុស៊្សី។ ដូចគ្នានេះដែរ បន្ទាប់ពីអ្នកវិទ្យាសាស្រ្ត ជនជាតិរុស្ស៊ីម្នាក់នោះ បានរកឃើញសាកសព របស់សត្វដំរីបុរាណ ដែលមានអាយុកាលជាង ១ម៉ឺនឆ្នាំរួចមក គាត់ និងក្រុមអ្នកវិទ្យាសាស្រ្ត ដែលមកពី South Korean Sooam Biotech Research Foundation ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើការពិសោធន៏ទៅលើឈាមរបស់វា។
នៅក្នុងដំណើរការ នៃការពិសោធន៏ទៅលើឈាម របស់សត្វដំរីបុរាណនេះ ពួកគេបានសង្កេតឃើញថា ឈាមរបស់សត្វដំរីបុរាណនេះ គឺមានជាតិធម្មជាតិម៉្យាង ដែលមិនចេះកក ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ គឺពួកគេបានធ្វើការពិសោធន៏ ដោយបញ្ចូលឈាមសត្វដំរីបុរាណនេះ ទៅក្នុងឈាមសត្វដទៃទៀត ដែលមានពូជអំបូរស្រដៀងគ្នា ដូចជាសត្វដំរីធម្មតា ឬសត្វព្រៃដទៃទៀត ហើយពួកគេក៏ទទួលបានលទ្ធផលមួយ យ៉ាងល្អបំផុត គឺសត្វដំរី ឬសត្វព្រៃ ដែលងាប់ទៅហើយនោះ នឹងអាចមានឪកាសរស់ឡើងវិញ បន្ទាប់ពីបានបញ្ចូលឈាម របស់សត្វដំរីបុរាណនេះហើយ៕




សត្វដំរីបុរាណ
ដោយ ៖ ប៊ី
ខ្មែរឡូត
No comments:
Post a Comment