លោក ស៊ូប៊ែឌី ចាត់ទុកអ្នករិះគន់លោកថាមិនបានអានរបាយការណ៍ចប់សព្វគ្រប់
អាស៊ីសេរី | Sunday, 26 May 2013 21:22:00ក្រុម មនុស្សទាំងនោះ មានដូចជាមន្ត្រីរដ្ឋាភិបាល បុគ្គលខាងបក្សប្រឆាំង ខាងអង្គការសង្គមស៊ីវិល ពលរដ្ឋធម្មតា ជនរងគ្រោះពីការរំលោភសិទ្ធិមនុស្ស ដៃគូអភិវឌ្ឍន៍នៅកម្ពុជា និងតំណាងរាជធានីភ្នំពេញ។ ការងាររបស់លោក គឺស្ដាប់។ ស្ដាប់គ្រប់ភាគីទាំងអស់ ហើយធ្វើសេចក្ដីសន្និដ្ឋានផ្អែកលើមូលដ្ឋានព័ត៌មានដែលលោកបានទទួល រួចលោកនឹងវាយតម្លៃស្ថានភាពនោះ តាមចំណាប់អារម្មណ៍ និងទស្សនៈរបស់លោក ហើយសរសេរជារបាយការណ៍ដ៏ឯករាជ្យទាំងស្រុង មិនលម្អៀង និងមានកម្មវត្ថុច្បាស់លាស់ មិនដូចក្រុមនិស្សិតមួយចំនួនចោទប្រកាន់រូបលោកនោះទេ។ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី បានចាត់ទុកអ្នករិះគន់របាយការណ៍របស់លោកថា អ្នកនោះមិនបានអានរបាយការណ៍របស់លោកឲ្យបានច្បាស់លាស់ និងចប់សព្វគ្រប់នោះឡើយ។ ការលើកឡើងរបស់លោក សុរិយា ស៊ូប៊ែឌី ដូច្នេះ ជាការឆ្លើយតបទៅនឹងអ្នកប្រឆាំងនឹងរូបលោក និងរបាយការណ៍របស់លោក នៅក្នុងដំណើរបេសកកម្មរបស់លោកនៅកម្ពុជា។
ចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិតពីគេហទំព័រដើម

No comments:
Post a Comment