ជួបស្រីស្អាត មហាកម្លាំងក្នុងលោក Trackback
នាង Varya Akulova គឺជាមនុស្សមិនធម្មតាម្នាក់ដែលមិនងាយមាននៅក្នុងពិភពលោក។
នាងត្រូវគេប្រសិទ្ធិនាមថាជា “ស្ត្រីមហាកម្លាំងក្នុងលោក”
និងមានកំណត់ត្រាក្នុងសៀវភៅឯតទគ្គកម្មពិភពលោក Guinness ពីរលើក
និងអាចលើកទម្ងន់ធ្ងន់ជាងទម្ងន់នាងរហូតដល់ទៅ ៤ ដងឯណោះ។
នាងបានបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោកដំបូងកាលពីឆ្នាំ ២០០០ ដោយលើកទម្ងន់បាន ១០០ គីឡូក្រាម បើទោះជានាងមានទម្ងន់តែ ៤០ គីឡូក្រាមក៏ដោយ។ ឆ្នាំ ២០០៦ នាងអាចលើកទម្ងន់បាន ៣០០ គីឡូក្រាមដែលនេះធ្ងន់ជាងទម្ងន់ខ្លួននាងដល់ទៅ ៤ ដងឯណោះ។
ទោះ បីជា Varya មានកម្លាំងខ្លាំងក៏ដោយ ក៏រូបរាងនារីវ័យ ២១ ឆ្នាំរូបនេះ មិនខុសពីនារីស្រស់ស្អាតធម្មតាផ្សេងៗនោះទេ (គ្មានសាច់ដុំ)៕


No comments:
Post a Comment