សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Monday, May 27, 2013


ពស់ថ្លាន់១ក្បាល និងកូន៣៩ ត្រូវអ្នកកំពង់ឆ្នាំង ផ្អើលនាំគ្នាទៅមើល

E-mail Print PDF
កំពង់ឆ្នាំងៈ ពស់ថ្លាន់ចំនួនពីរ មានពងប្រហាក់ ប្រហែលគ្នា ត្រូវបានគេប្រទះឃើញ នៅលើទឹកដីខេត្ត កំពង់ឆ្នាំង ក្នុងខែឧសភា ឆ្នាំ២០១៣ នេះ ។  នាយខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា បុរសម្នាក់រស់នៅ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានប្រទះឃើញ ពស់ថ្លាន់មួយក្បាល និងពងរបស់វា ចំនួន៣៩ ខណៈដែលបុរសរូបនោះ ទៅកាប់ឆ្ការ ព្រៃក្បែរផ្ទះ។
ហេតុការណ៍ ដែលមានប្រជាពលរដ្ឋ នាំគ្នាផ្អើលទៅមើល ពស់ថ្លាន់ និងពង៣៩ របស់វានៅក្នុងផ្ទះបុរសឈ្មោះ តារា ហៅជឹម នេះ បានកើតឡើង កាលពីវេលា ព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ភូមិផ្សារលើ សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
បុរសអ្នកប្រទះឃើញ ពស់ថ្លាន់ និងសំបុកពង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៣ លោកបានប្រទះឃើញ ពស់ថ្លាន់ និងសំបុកពង ពេលដែល បុរសរូបនោះដុតព្រៃ ដូចសព្វ មួយដងក្បែរផ្ទះ របស់លោក ហើយលោកក៏ យកមករក្សាទុក នៅផ្ទះ ខ្លាចពីសត្វ ឆ្កែខាំ ឬស៊ី។ យ៉ាងណាក៏ដោយ លោក សិន កុសល នាយរដ្ឋបាល ព្រៃឈើ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា នេះជាលើកទីមួយ ហើយ ដែលមានពលរដ្ឋ ប្រទះឃើញពស់ថ្លាន់ និងពងរបស់វា ចំនួន៣៩ នាំឲ្យមានប្រជាពលរដ្ឋ ភ្ញាក់ផ្អើលមើល។
យ៉ាងណាក៏ដោយ លោកថា ខាងលោក និងអង្គការ អភិរក្ស និងចុះទៅផ្ទះ របស់ប្រជាពលរដ្ឋ ដែលប្រទះឃើញ និងយករក្សា ទុកដោយយើងមិន អនុញ្ញាតឲ្យ មានការចិញ្ចឹមសត្វព្រៃនោះទេ។
នៅក្នុងផ្ទះ របស់លោក ពូ ជឹម ត្រូវបានគេ សង្កេតឃើញថា មានប្រជាពលរដ្ឋ ហូរហែនាំគ្នាផ្អើលទៅមើល ពស់ថ្លាន់ និងពង របស់វា តែសត្វពស់ថ្លាន់នោះ។ លោកបន្តថា ពស់ថ្លាន់នោះ មានចារឹតស្លូតបូត ទោះបីមានមនុស្សម្នាផ្អើល មើលវា និងពងរបស់វាក៏ដោយ។
 ដោយឡែក ពស់ថ្លាន់ មួយក្បាលទៀត ដែលមានទំងន់ ប្រហែល១៨គីឡូក្រាម និងពងចំនួន ៣៨ពង ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញក្នុងគល់ឈើ មួយក្បែរវត្ត ខណៈ គ្រឿងចក្រឈូសឆាយធ្វើផ្លូវ របស់ក្រុមសម្តេចឪ បានឈូស ឆាយទួលវត្ត ព្រះស្រីព្រះជ័យ សូរវង្ស ស្ថិតក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ ។  ប្រជាពលរដ្ឋ ដែលចាប់ពស់ថ្លាន់ ខាងលើមាន ឈ្មោះ ខ្ជឹង អាយុ ៣០ឆ្នាំជាង រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយក៏បានយកទៅ ប្រគេនព្រះចៅអធិការវត្តដាក់ទ្រុង ក្រោមដើមទឹក ដោះគោ ។
ប្រជាពលរដ្ឋ អ្នករស់ក្នុង ភូមិបាននិយាយថា កាលពីឆ្នាំទៅម៉ិញ មានពស់ថ្លាន់មួយក្បាល បានពងនៅកន្លែនេះដែរ តែត្រូវជនខិលខូច ចាប់យកទៅលក់ នៅខេត្តពោធិសាត់ ប៉ុន្តែជននោះបាន ស្លាប់បាត់បង់ជីវិត ទៅហើយ។
ទួលវត្តកំពង់ព្រះអតីតកាល មានទូក១ឈ្មោះថា ម៉ឺននាគ ល្បីល្បាញ ប្រណាំងឈ្នះច្រើន លើកគ្មានគូប្រៀប គឺជាទូកលោកតាឧកញ៉ាគ្រលួច ។ ទួលវត្តកំពង់ ព្រះនេះតាម ជំនឿពីបូរាណ និយាយថាបើគេចង់មើល ពស់ឃើញពស់ បើគេចង់មើលក្រពើឃើញ ក្រពើ គេគ្រាន់តែអុជធូប៣ សរសៃរសុំម្ចាស់ ទឹកម្ចាស់ដី ដែលថែរក្សាទីទួលវត្ត នឹងមើលឃើញភ្លាម តែម្តង៕
លោក ជៀង សុវណ្ណារិទ្ធ អធិការស្រុកបរិបូណ៌បានអោយដឹងថា ពស់ថ្លាន់មានពងប្រមាណជា២០ពងប៉ុណ្ណោះ សព្វថ្ងៃព្រះចៅអធិការវត្តបានចិញ្ចឹមដាក់ក្នុងទ្រុង ហើយប្រជាពលរដ្ឋក្នុងភូមិ ជឿថាជាពស់មានបូរមី ។

No comments:

Post a Comment