សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Monday, May 20, 2013

វិធី​ប្រើ​ទូរស័ព្ទ នៅ​កន្លែង​ធ្វើការ ដោយ​មិន​រំ​ខាន​មិត្ត​រួម​ការងារ

វិធី​ប្រើ​ទូរស័ព្ទ នៅ​កន្លែង​ធ្វើការ ដោយ​មិន​រំ​ខាន​មិត្ត​រួម​ការងារ
Angkor Thom Media | ទស្សនៈ | ម៉ោង២២ និង៣១នាទី ថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៣

មនុស្ស​ខ្លះ​តែង​តែ​និយាយ​ទូរស័ព្ទ​សំឡេង​ខ្លាំង ដោយ​មិន​ដឹង​ខ្លួន។ ការ​និយាយ​ទូរស័ព្ទ​សំ​ឡេង​ខ្លាំង អាច​រំខាន​អ្នក​រួម​ការងារ។ ដូច្នេះ ដើម្បី​កុំ​ឱ្យ​ការ​និយាយ​ទូរស័ព្ទ នៅ​កន្លែង​ធ្វើការ របស់​អ្នក រំខាន​អ្នក​ជុំវិញ​ខ្លួន សាក​ល្បង​តិចនិក​ដូច​ខាង​ក្រោម...
-សាកល្បង​ឱ្យ​មនុស្ស​ក្បែរ​ខ្លួន ជួយ​សង្កេត​ថា អ្នក​និយាយ​ទូរស័ព្ទ​សំឡេង​ខ្លាំង​ពេក​ឬ​អត់? ហើយ​បើ​ខ្លាំងពេក អ្នក​គួរ​តែ​កាត់បន្ថយ​កម្រិត​សំឡេង។
-បើចាំបាច់​ ត្រូវ​​ជជែក​រឿង​ផ្ទាល់​ខ្លួន​ខ្លាំង គួរ​ដក​ខ្លួន​ចេញ​មក​អង្គុយ​ក្រៅ​បរិវេណ​ធ្វើការ ទើបសម​រម្យ​ជាង។
-បើ​មាន​គេ​ទូរស័ព្ទ​មក​ញឹកញាប់ ដោយ​ទូរ​ស័ព្ទ​អ្នក មាន​សំឡេង​បទ​ភ្លេង​រោទ៍ ដែល​ឮ​ខ្លាំង គួរ​ដាក់​ប្រព័ន្ធ​រំញ័រ ឬ​បន្ថយ​សំឡេង​រោទ៍ ឱ្យ​ឮ​តិច​ជាង​មុន។
-ការទទួល​ទូរស័ព្ទ​ក្នុង​បន្ទប់​ប្រជុំ គឺ​ជា​រឿង​គ្មាន​មារយាទ​បំផុត ទោះបី​ថា អ្នក​បាន​បិទ​សំឡេងរោទ៍​ទូរស័ព្ទ​ហើយ​ក៏​ដោយ។ អ្នក​គួរបិទ​ទូរស័ព្ទ នៅ​ពេល​ចូល​ក្នុង​បន្ទប់​ប្រជុំ ការ​និយាយ​ទូរស័ព្ទ រយៈ​ពេល​យូរ នៅ​កន្លែង​ធ្វើការ មិន​មាន​ផល​ល្អចំពោះអ្នក​ឡើយ ទោះ​បីគ្មានអ្នក​តវ៉ាប្រឆាំងជាមួយអ្នក​ផ្ទាល់ ប៉ុន្តែ អាច​មាន​មនុស្ស​ជា​ច្រើន តិះ​ដៀល​អ្នក​ក្នុង​ចិត្ត​ក៏ថា​បាន ព្រោះអ្នក​អាចភ្លេច​ថា អ្នក​កំពុង​និយាយ​ទូរស័ព្ទ ជាពិសេស រឿង​ផ្ទាល់​ខ្លួន ក្នុងពេលធ្វើការ។ ចំណុច​នេះ គួរ​ចងចាំ​ទុក ទោះបី មិន​មែន​នៅ​ក្នុង​កន្លែង​ធ្វើការក៏ដោយ ជា​ពិសេស ពេល​ទៅ​មើល​ភាពយន្ត ឬ​មើល​ការ​ប្រគំ​តន្ត្រី ក្នុង​សាលធំ​ៗ ជាមួយ​មិត្តភក្តិ ឬក្រុម​គ្រួសារ គួរ​បិទទូរស័ព្ទដៃ ឬ​ដាក់​ប្រព័ន្ធ​រំញ័រ​គ្រប់ពេល៕
វិធី​ប្រើ​ទូរស័ព្ទ នៅ​កន្លែង​ធ្វើការ ដោយ​មិន​រំ​ខាន​មិត្ត​រួម​ការងារ
[Resource: Angkor Thom Media]

No comments:

Post a Comment