ភ្លើងអគ្គិសនីនៅភ្នំពេញ ស្លាប់រស់ដោយសារតែវៀតណាម? |
![]() |
![]() |
Written by ភ្នំពេញដេលីញូវ |
Wednesday, 22 May 2013 12:03 |
នៅរសៀលថ្ងៃទី២២ ខែឧសភានេះ ភ្លើងអគ្គិសនី នៅទូទាំងរាជ
ធានីភ្នំពេញបានដាច់ដោយសារ តែការផ្គត់ផ្គង់ មកពីប្រទេសវៀតណាម
ត្រូវដាច់ដែរ។តាមព័តមានថា នៅពេលជាមួយគ្នានេះខណ្ឌចំនួន៣នៅព្រៃនរគរ
ក៏ដាច់ស្របគ្នា ជាមួយនៅភ្នំពេញដែរ។ នេះជាបទពិសោធន៏មួយសំរាប់ខ្មែរ
។កន្លងមកកម្ពុជាបានទិញភ្លើងពីវៀតណាមប្រទេសវៀតណាម តាមកិច្ចព្រមព្រៀង
តែវៀតណាមបានផ្គត់ផ្គង់មិនគ្រប់តាមកិច្ចព្រមព្រៀង ។ លោក ជា ស៊ីនហ៊ែល នាយកអាជីវកម្ម និងជានាយកបណ្តាញអគ្គិសនីកម្ពុជា និយាយឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ថា ភ្លើងដាច់ស្ទើរ នៅទូទាំងរាជធានីភ្នំពេញ នៅម៉ោងប្រមាណជាពីររសៀលថ្ងៃនេះ( ២២ឧសភា ) បណ្តាលមកពីដាច់ចរន្ធផ្គត់ផ្គង់មកពីប្រទេសវៀតណាម ។ ពេលនេះ ក្រុមមន្ត្រីជំនាញកំពុងតែប្រឹងប្រែងស្តារស្ថានភាពភ្លើងដាច់នេះ ឡើងវិញ តែមិនបានមួយរយភាគរយទេ។ លោក ជា ស៊ីនហ៊ែល បានបញ្ជាក់ថា ភ្លើងផ្គត់ផ្គង់មកពីប្រទេសវៀតណាម នាពេលកន្លងមក មានចំនួន ១៧០ មេហ្គាវ៉ាត់ គឺស្មើប្រមាណជា ៤០ ភាគរយ នៃភ្លើងមាននៅលើបណ្តាញជាតិ ចំនួនប្រមាណជា ៤០០ មេហ្គាវ៉ាត់។ ពេលនេះ អគ្គិសនីកម្ពុជា មានភ្លើងឡើងវិញ អាចផ្គត់ផ្គង់បានតែនៅក្នុងទីក្រុង ដែលជាកន្លែងសំខាន់ ចាំបាច់ប៉ុណ្ណោះ។ |
No comments:
Post a Comment