Trackback
យុវតីវ័យ១៨ឆ្នាំម្នាក់ ត្រូវបាននារីវ័យស្របាលគ្នាចាប់វាយយ៉ាងដំណំ ដោយសារតែនាងមានមុខមាត់ដូចតារាចម្រៀង Taylor Swift ពេក។
នារីរងគ្រោះដោយ
សារសម្រស់ខ្លួនឯងនោះមានឈ្មោះថា Xenna Kristian មកពីតំបន់
Shropshire ប្រទេសអង់គ្លេស។ និស្សិតវ័យ១៨ឆ្នាំរូបនេះ
បានរៀបរាប់ថានាងត្រូវបានគេទាញទម្លាក់ពីលើកៅអី
ហើយទាត់ចំកណ្ដាលមុខជាច្រើនជើងថែមទៀត
ក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យមួយកាលពីថ្ងៃអង្គារកន្លង
ទៅ។

នាង Xenna Kristian (ឆ្វេង) និង Taylor Swift
មិន
ត្រឹមតែប៉ុណ្ណោះទេ នារីដែលវាយប្រហារនាងនោះ
បានបន្តសកម្មភាពរបស់ខ្លួនមិនព្រមឈប់នោះទេ
រហូតដល់មិត្តភ័ក្ដិដទៃទៀតចូលមកឃាត់ទើបឈប់។
ហេតុការណ៍ដែលកើតឡើងពីការច្រណែនគ្នានេះ
ត្រូវបានរាយការណ៍ទៅប៉ូលិសនៅក្នុងតំបន់ហើយ។
Xenna
បាននិយាយទាំងក្ដុកក្ដួលថា៖
“ខ្ញុំព្យាយាមដកខ្លួនចេញពីការវាយរបស់នាងនោះ
រហូតដល់មិត្តដទៃទៀតមកជួយ។
គ្រូក្នុងថ្នាក់អត់បានធ្វើអ្វីទាំងអស់។
ខ្ញុំមិនដែលរំពឹងថារឿងនេះអាចកើតឡើងទេ។
ចាប់តាំងពីខ្ញុំឡើងសម្ដែងលើឆាកដោយធ្វើខ្លួនឲ្យដូចតារា
ចម្រៀងល្បីមក មនុស្សដទៃចាប់ផ្ដើមនិយាយពីខ្ញុំ។
ពួកគេច្រណែននឹងខ្ញុំ”។

ម៉េចដែរ ដូចគ្នាអត់? Xenna Kristian (ឆ្វេង) ថតរូបមុនកើតហេតុ និង Taylor Swift
គិត
មកទល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយជុំវិញបញ្ហានេះទេ។
អ្នកនាំពាក្យរបស់ប៉ូលិសក្នុងតំបន់នោះ
មិនបានបញ្ជាក់អ្វីច្រើនពីរឿងនេះទេ
ដោយគ្រាន់តែប្រាប់ថាបានទទួលរបាយការណ៍ពីរឿងនេះប៉ុណ្ណោះ។
ប្រិយមិត្តគិតថា Xenna មានមុខដូច Taylor Swift មែនអត់?
Xenna Kristian ក្នុងពេលឡើងសម្ដែងធ្វើឲ្យដូច Taylor Swift នៅលើឆាក កាលពីដើមឆ្នាំ២០១៣
No comments:
Post a Comment