សិស្សជិត២០០នាក់នៅបាត់ដំបងមិនទាន់មានសាលារៀន
អាស៊ីសេរី | Saturday, 04 May 2013 16:37:00 Share to: Facebook · Google+ · Tweet
សិស្ស
សាលាជិត ២០០នាក់ នៅភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន
ខេត្តបាត់ដំបង នៅពុំទាន់បានចូលរៀនគ្រប់គ្នានៅឡើយ
ដោយសារសាលារៀនរបស់ពួកគេត្រូវខ្យល់ព្យុះបំផ្លាញ
ហើយពុំទាន់បានជួសជុលឡើងវិញ។ ទន្ទឹមគ្នានេះ
ក្រុមគ្រូបង្រៀនបានទៅសុំរោងគោរបស់អ្នកស្រុកឲ្យសិស្សខ្លះរៀន
ជាបណ្ដោះអាសន្ន
រង់ចាំអង្គការក្នុងស្រុកមួយជួយឧបត្ថម្ភជួសជុលសាលារៀននោះឡើងវិញ។
អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ "សមាគមសិទ្ធិ
និងការអភិវឌ្ឍនៃភូមិយើង" (អាដូវៀ = ADOVER = Association For
Development Villager All Right) នឹងជួយជួសជុលសាលាបឋមសិក្សាបឹងត្រកួន
ដែលខ្យល់ព្យុះបានបោកបក់បំផ្លាញកាលពីមុនរដូវចូលឆ្នាំខ្មែរនោះ
ឡើងវិញ ដើម្បីឲ្យសិស្សសាលាចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦
ដែលជាអ្នករស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងស្រុកសំពៅលូន
បានចូលរៀនគ្រប់ៗគ្នា។
ចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិតពីគេហទំព័រដើម 
No comments:
Post a Comment