សំណុំរឿងទាហានអ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាស ដើម្បីបំផ្លាញប្រព័ន្ធបាញ់អាវុធគីមី របស់ស៊ីរីមានភាពអាថ៌កំបាំង
សារព័ត៌មានវត្តភ្នំ | Sunday, 05 May 2013 11:02:00 Share to: Facebook · Google+ · Tweet
អ៊ីស្រាអែល
៖ ទូរទស្សន៍អាមេរិក CNN បានលើកឡើងពីព័ត៌មានសម្ងាត់មួយបញ្ជាក់ថា
យន្តហោះយោធាអ៊ីស្រាអែល ទំនងជាបានវាយប្រហារលើប្រទេសស៊ីរី
នៅរវាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅនេះ
តែមិនឈ្លានពានចូលក្នុងដែនអាកាសស៊ីរីទេ ហើយការវាយប្រហារនេះ
បានកើតឡើងនៅពេលអាជ្ញាធរអ៊ីស្រាអែល
ធ្លាប់បានព្រមានជាច្រើនសប្តាហ៍មកហើយ
ថាមិនអនុគ្រោះដល់ការផ្ទេរអាវុធរបស់ស៊ីរី ទៅឱ្យក្រុមហេស្បូឡា
ឬក្រុមប្រដាប់អាវុធណាឡើយ។ ប៉ុន្តែទាំងក្រសួងការពារជាតិ
និងទាំងក្រុងយោធាអ៊ីស្រាអែល
សុទ្ធតែមិនព្រមធ្វើអត្ថាធិប្បាយអ្វីទាំងអស់ទាក់ទងនឹងសំណុំរឿងនេះ
ហើយសហរដ្ឋអាមេរិកវិញ បានទម្លាក់ការទទួលខុសត្រូវទាំងអស់ ទៅលើអាជ្ញាធរ
អ៊ីស្រាអែល។ ចំណែកខាងភាគីស៊ីរីវិញ
ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិ
បានប្រកាសថាមិនបានទទួលដំណឹងអ្វីណៅឡើយទេ ។
ចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិតពីគេហទំព័រដើម 
No comments:
Post a Comment