សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Monday, May 27, 2013

កង​នាវាចម្បាំង​ចិន​ចំនួន​៣ សំរុក​ចូលមក​សមុទ្រ​ចិន​ខាងត្បូង


​យោធា​ជើង​ទឹក​របស់​ចិន ទើបតែ​ដំណើរការ​សមយុទ្ធ​សហការ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយមាន​ការចូលរួម​របស់​កង​នាវាចម្បាំង​ចំនួន​៣ ខណៈពេលដែល​ជម្លោះ​ប្រទេស​នេះ​ជាមួយ​ហ្វីលីពីន​កាន់តែ​តានតឹង ។​
​កង​នាវាចម្បាំង​ជើង​ទឹក​ចិន​ចំនួន​៣​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។​
CCTV ទើប​ឲ្យ​ដឹងថា សមយុទ្ធ​ដែល​ត្រូវបាន​ដំណើរការ​នៅ​តំបន់​សមុទ្រ​ភាគខាងត្បូង​មានការ​ចូលរួម​ របស់​កង​នាវាចម្បាំង​៣​គឺ កង​នាវាចម្បាំង​សមុទ្រ​ខាងជើង ខាងកើត និង​ខាងត្បូង ចំណុះ​កម្លាំង​ទ័ពអាកាស​ជើង​ទឹក​ប្រជាមានិត​ចិន (PLA) ។​
​នាវាចម្បាំង និង​នាវាមុជទឹក​ត្រូវបាន​កេណ្ឌ​ប្រមូល​មក​ធ្វើ​សមយុទ្ធ ។ ក្រុមអ្នកវិភាគ​លើកឡើងថា ការធ្វើ​សមយុទ្ធ​សហការ​លើ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ការចូលរួម​ពី​កង​នាវាចម្បាំង​ដល់​ទៅ ៣ បានបញ្ចប់​កាលពី​ចុង​សប្តាហ៍​កន្លងមក ហើយ​វា​បាន​ប្រព្រឹត្ត​ទៅជា​លើកទីមួយ​ហើយ គិត​តាំងពី​ឆ្នាំ ២០១០ ដែល​គ្រានោះ​ក្រុង​ប៉េកាំង​ធ្វើឡើង​បំណង​ប្រឆាំងនឹង​ការចូលរួម​របស់​នាវា​ ផ្ទុក​យន្តហោះ USS Goorge Washington ដែល​ធ្វើ​សមយុទ្ធ​រួមជាមួយ​កូរ៉េខាងត្បូង នៅ​សមុទ្រ​កូរ៉េ ។​
​សមយុទ្ធ​លើក​នេះ ប្រព្រឹត្តទៅ​ខណៈពេលដែល​នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Nimith ក៏​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ជម្លោះ​តំបន់​ទឹក​រាក់ Scond Thomas Shoal រវាង​ចិន​និង​ហ្វីលីពីន កំពុង​ទាល់ច្រក (​វៀតណាម​ក៏​ប្រកាស​អធិបតេយ្យភាព​ដែនទឹក​រាក់​នេះដែរ​) ។​
​ក្រុង​ប៉េកាំង​ហាក់ដូចជា​ចង់បង្ហាញ​ជំហរ​រឹងមាំ​របស់ខ្លួន​ចំពោះ​ហ្វីលីពីន និង​វៀតណាម ។​
​ក្នុងពេល​នោះដែរ នៅ​ថ្ងៃទី​២៦/៥ ស៊ីន​ហួរ​ក៏បាន​ឲ្យ​ដឹង​ទៀតថា កង​នាវាចម្បាំង​ខាងជើង បាន​ចេញពី​ខេត្ត​សាន​តុង​ទៅកាន់​តំបន់​មជ្ឈិម​អា​ត្ល​ង់​ទិ​ក ដើម្បី​សមយុទ្ធ ។​
​នៅ​ថ្ងៃទី​២៦/៥ នេះដែរ នាវា​ល្បាត​សមុទ្រ​៣​គ្រឿង​របស់​ចិន បានធ្វើការ​ល្បាត​មក​កៀក​តំបន់​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន ក្នុង​រយៈពេល​ប្រមាណ​៥​ម៉ោង សំដៅ​បណ្តេញ​នាវា​របស់​សកម្មជន​ជប៉ុន ។ ក្រសួងការបរទេស​ជ​ប៉ុន​បានធ្វើ​ការប្រកាស​ប្រឆាំងនឹង​សមយុទ្ធ​របស់​នាវា​ យោធា​ចិន​នៅ​តំបន់​នោះដែរ ៕
ខ្មែរស្ថាបនា

No comments:

Post a Comment