សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, May 5, 2013

ភ្ញៀវ​បរទេស ចូល​មក​កម្ពុជា តាម​ជើង​ហោះ​ហើរ កើន​ឡើង ២១​ភាគ​រយ ក្នុង​ត្រីមាស​ទី១

Looking Today | Sunday, 05 May 2013 10:38:00 Share to: Facebook · Google+ · Tweet
ភ្នំពេញ៖ យោងតាមទិន្នន័យពី អាកាសយានដ្ឋានកម្ពុជា នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ ទាំងពីររបស់កម្ពុជា បានទទួលនូវភ្ញៀវបរទេសចំនួន ៧០២.០៧០នាក់ នៅក្នុងរយៈបីខែដំបូងក្នុងឆ្នាំនេះ មានការកើនឡើង ២១ភាគរយ ពីចំនួនភ្ញៀវបរទេសចំនួន ៥៦៩.៧៧០នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣នេះ ថា ក្រុមមន្រ្តីបានចាត់ទុកថា ការកើនឡើងនេះ ដោយសារតែមានការផ្ សព្វផ្សាយពីវិស័យទេសចរណ៍ កាន់ធំទូលាយ មានជើងហោះហើរផ្ទាល់ច្រើន ជាមួយបណ្តាប្រទេសជាច្រើន សន្តិសុខល្អ និងស្ថេរភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា ថែមទាំងការងើបឡើងវិញ នូវសេដ្ឋកិច្ចសកល។ ក្នុងអំឡុងរយៈពេល ខែមករា-មីនាឆ្នាំនេះ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានទទួលស្វាគមន៍ ភ្ញៀវបរទេសចំនួន ២៧៤.៨២០នាក់ មានការកើនឡើង ១៣ភាគរយ ប្រៀបធៀបជាមួយ រយៈដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលអាកាសយានដ្ឋាន អន្តរជាតិសៀមរាប ទទួលបានភ្ញៀវបរទេសចំនួន ៤២៧.២៥០នាក់ មានការកើនឡើង៣១ភាគរយ។
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម

No comments:

Post a Comment