ប្រធានាធិបតីអាមេរិក ពន្យល់ពីមូលហេតុដែលមិនចេញ ច្បាប់សង្គ្រាមនៅប្រទេសស៊ីរី
សារព័ត៌មានវត្តភ្នំ | Sunday, 05 May 2013 10:06:00 Share to: Facebook · Google+ · Tweet
ក្រុង
វ៉ាស៊ិនតោន ៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា
បានបដិសេធចំពោះការចេញច្បាប់ សង្គ្រាមនៅប្រទេសស៊ីរី
តែលោកមិនហាមការប្រើកម្លាំងទ័ពអាមេរិក
ដើម្បីទប់ស្កាត់ករណីដែលរដ្ឋភិបាលស៊ីរី
ដែលបានប្រើអាវុធគីមីនោះទេ។លោក អូបាម៉ា បានបដិសេធបែបនេះ
ដោយសំអាងថា ចាំមើលកាលៈទេសៈសិន ប៉ុន្តែអាមេរិកនៅតែអំណាចគ្រប់គ្រាន់
ក្នុងការរក្សាសន្តិសុខជាតិ។ លោក អូបាម៉ា ថ្លែងបែបនេះ
ក្នុងពេលបំពេញទស្សនកិច្ចនៅតំបន់ Costa Rica ដែលអាមេរិកចោទថា
ប្រទេសស៊ីរី ប្រើអាវុធមានសារធាតុគីមី។
ប៉ុន្តែអាមេរិកមិនដឹងច្បាស់ថា ប្រើនៅពេលណា នៅកន្លែងជាក់លាក់
ឬប្រើដោយរបៀបណាទេ ។ កាលពីថ្ងៃទី ១ ឧសភា លោក អូបាម៉ា
បានរម្លឹកឡើងវិញ នូវលទ្ធភាពដែលអាចប្រើប្រាស់កម្លាំង
យោធាទៅលើប្រទេសស៊ីរី ប្រសិនបើរកឃើញភស្ដុតាងច្បាស់លាស់ថា
រដ្ឋាភិបាលស៊ីរីបាន ប្រើប្រាស់អាវុធជីវសាស្ដ្រ
នៅក្នុងសង្គ្រាមស៊ីវិលអូសបន្លាយរយៈ ពេលជាង២ឆ្នាំកន្លងមក ។
ចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិតពីគេហទំព័រដើម 
No comments:
Post a Comment