កម្ពុជា ត្រៀមលក្ខណៈចូលរួមពិព័រណ៏ចិន - អាស៊ាន
ភ្នំពេញ ៖ កម្ពុជា ត្រៀមលក្ខណៈចូលរួមពិព័រណ៏ចិន - អាស៊ាន លើកទី១០ ឆ្នាំ 2013 នៅ មជ្ឈ មណ្ឌល ពិពរ័ណ និងសនិ្នសីទ ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ ។
ការចូលរួមសម្រាប់វិស័យឯកជន សម្រាប់ផលិតលផ និងទំនិញទូទៅ 90ស្តង់ និង សម្រាប់ ផលិតផលកាហ្វេ 10 ស្តង់ របស់កម្ពុជា នឹងត្រៀមលក្ខណៈចូលរួមពិព័រណ៏ចិន - អាស៊ាន លើកទី១០ ឆ្នាំ 2013 នៅមជ្ឈមណ្ឌល ពិពរ័ណ និងសនិ្នសីទ ទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលរៀបចំដោយគណៈកម្មការពិព័រណ៍ចិនអាស៊ាន សហការជាមួយក្រសួងពាណិជ្ជកម្មនៃបណ្តាប្រទេសអាស៊ានទាំង១០ ។ នេះបើតាមការឱ្យដឹងពីលោក សឺន សូផា ប្រធាន នាយកដ្ឋានជំរុញពាណិជ្ជកម្មកាលពីថ្ងៃទី៣០ខែឧសភានៅទីស្តី ក្រសួងពាណិជ្ជកម្ម។
លោក សឺន សូផាបានឲ្យដឹងថា ពិព័រណ៏អាស៊ាន លើក ទី១០ នៅទិក្រុងណាននីងលើកនេះ ធ្វើឡើងក្រោមប្រធានបទ ការអភិវឌ្ឍន៏កិច្ចសហប្រតិបត្តិការ ក្នុង តំបន់ ដើម្បីបង្កើនកាលានុវត្តភាពថ្មី កម្លាំងជំរុញថ្មី និងជំហានថ្មី ជាងនេះទៅទៀត ការជ្រើសរើស យកទីក្រុងស្រល់ប្រិមប្រិយ ភ្ជាប់ជាប្រធានបទផងដែរ ។ លោកបន្តថា នៅក្នុងពិព័រណខាងមុខនេះ ក៏ជំនួបពាណិជ្ជកម្ម អាស៊ាន និងអ្នកវិនិយោគ ប្រមាណ៥00 នាក់ ហើយក៏មានការចុះកិច្ចសន្យាឬ អនុស្សារណៈផ្សេងៗ សម្រាប់ដៃ គូ ពាណិជ្ជកម្មនិងអ្នកវិនិយោគ ។ លោកបញ្ជាក់ថា គណៈកម្មការ រៀបចំពិព័រណ៏ចិន អាស៊ាន បានកំណត់លក្ខខណ្ឌសម្រាប់អ្នកតាំងពិព័រណ៏មានដូចជា ត្រូវតែជា ផលិតផលខ្មែរ ឬទំនិញដែលផលិតនៅក្នុងប្រទេសកម្ពុជា ដែលឆ្លងកាត់ការធ្វើតេស្តគុណភាព និង អនាម័យត្រឹមត្រូវ នៅនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងត្រូវគោរពលក្ខខណ្ឌនិងបទបញ្ជាផ្ទៃក្នុង របស់ នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងគណៈកម្មការរៀបចំពិព័រណ៏ចិន អាស៊ាន ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៏ថា ពិព័រណ៍នេះគឺជាការជំរុញកិច្ចការកសាងតំបន់ពាណិជ្ជកម្មសេរី ចិននិងអាស៊ាន ការសហការនិងអភិវឌ្ឍន៍នូវឱកាសពាណិជ្ជកម្ម និងរួមកិច្ចសហការវិនិយោគទុននិងពាណិជ្ជកម្មបម្រើជាវេទិកាថ្មី សម្រាប់ពង្វាតកិច្ចសហការខាងពាណិជ្ជកម្មរវាងចិននិងអាស៊ាន។
បើតាមលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធឆ្នាំនេះ កម្ពុជាបានជ្រើសរើសយកទិដ្ឋភាខេត្តកំពង់ធំដើម្បីយកទៅចូលរួមក្នុង ពិព័រណ័នេះ ដោយមន្ត្រីជំនាញយើងកំពុងតែធ្វើការប្រជុំគ្នាជាច្រើនលើកច្រើនសា ក្នុងការសំរិតសំរាំងថាគួរយករូបភាពអ្វីដែលអាចមានការទាក់ទាញអ្នក ទស្សនា ។
សួមបញ្ជាក់ថា កាលពីឆ្នាំ២០១២កម្ពុជា បានជ្រើសរើសយកទិដ្ឋភាព និងដំណាំកសិកម្មខេត្តបាត់ដំបងទៅដាក់តាំងពិព័រណ៏ចិន - អាស៊ាន លើកទី៩ ឆ្នាំ ៕ ដោយ ចេម ហួត
No comments:
Post a Comment